ឃាត់មនុស្ស៧នាក់គ្រឿងញៀនជាង១១កញ្ចប់នៅក្នុងក្រុងកំពង់ឆ្នាំង

ចែករំលែក៖

​កំពង់ឆ្នាំង ៖ មនុស្សស្រីប្រុសចំនួន៧នាក់ត្រូវបានត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនិងការចែកចាយនិងជួញដូរគ្រឿងញៀន ។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះត្រូវបានធ្វើឡើង កាលពីវេលាម៉ោង៥ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចបឹងធំ ភូមិដំណាក់ពពូល​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ១. ឈ្មោះវណ្ណ សុថេត ភេទប្រុស អាយុ ១៨ឆ្នាំ ២ .ឈ្មោះសុខ ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ ៣.ឈ្មោះអ៊ុង សិលា ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យខាងលើនេះរស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៤.ឈ្មោះហ៊ុំ ស្រីពៅ ភេទស្រី អាយុ ២៣ឆ្នាំ ស្រុកឧ្តុង្គ ខេត្តកំពង់ស្ពឺ។៥.ឈ្មោះយ៉េ សាមឌី ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះសុខ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ៧.ឈ្មោះមាន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យខាងក្រោមនេះរស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
​ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនៅវត្ថុតាង មានថ្នាំញៀន១០កញ្ចប់ ម៉ូតូ១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ ។
​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួនក្នុងពេលដែលបានលួចធ្វើសកម្មភាពចែកចាយ នៅចំណុចព្រៃបឹងធំខាងក្រោយផ្ទះយេស៊ូគ្រឹះ ក្នុងភូមិឃុំខាងលើ ក្រោយពីទទួលបានព័តមានស្តីសកម្មភាពរបស់ក្រុមជនសង្ស័យសមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់បានភ្ជាប់ជាមួយនិងវត្ថុតាង យកមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

image image image image image image

ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print