កំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ក្មេងស្រីរូបនេះបានរត់ចូលទៅកន្លែងកង្ហាកែច្នៃមួយដែលធ្វើសម្រាប់ផ្លុំកំទេចពោតចេញ បណ្តាលអោយស្លាបកង្ការដែលកំពុងតែវិលបោកត្រូចំក្បាលក្មេងស្រីរបួសមុតរយះលលាដ៍ក្បាល ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៥ នៅភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា កុមារីរងគ្រោះមានឈ្មោះ ស៊ីវ ថាវ អាយុ២ឆ្នាំ មុតរយះលលាដ៍ក្បាល ប្រកាច់ស្លាប់នៅនឹងកន្លែង ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុឪពុកម្តាយបានតម្លើងកង្ហារកែច្នៃនេះដើម្បីបក់ផ្លុំកំទេចពោតទុំដែលបានប្រឡេះហើយអោយស្អាតចេញ នៅពេលដែលកង្ហារកំពុងតែវិលបក់ខ្លាំងនោះ មិនដឹងថាកូនស្រីរត់ចេញពីកន្លែងណានោះទេស្រាប់ដើរចូលទៅ កន្លែងកង្ហារនោះ បណ្តាលអោយស្លាបកង្ហារដែលកំពុងតែវិលខ្លាំង មកប៉ះត្រូវក្បាលក្មេងកស្រីរងគ្រោះនោះចំកណ្តាលថ្ងាស រយះដល់លលាដ៍ក្បាលស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានអោយដឹងថា ចំពោះឪពុកម្តាយក្មេងស្រីរងគ្រោះសមត្ថកិច្ចនៅមិនទាន់ហៅយកមកប៉ុស្តិនៅឡើយនោះទេ ដោយទុកអោយពួកគាត់ជាអាណាព្យាបាលរៀបចំធ្វើបុណ្យសពកូនអោយចប់សព្វគ្រប់សិន ។
នេះជាមេរៀនមួយសម្រាប់អាណាព្យាបាលទូទៅដែលត្រូវទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអ្វីមួយ ដែលអាចបង្ករគ្រោះថ្នាក់ដល់កុមារតូចៗ ដោយត្រូវមើលអោយគ្រប់ជ្រុងជ្រោយមុននឹងធ្វើអ្វីមួយ ។ ដែលបច្ចុប្បន្នកុមារតូចៗរងគ្រោះដោយសារការធ្វេសប្រហេសរបស់ឪពុកម្តាយមានច្រើនករណីណាស់ ៕ចន្ថា