ភ្នំពេញ៖ករណីលួចម៉ូតូ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នា២០១៥ នេះបើយោងតាមឲ្យដឹងពីលោកអនុសេនីយ៍ទោ ហួរ ម៉េងវ៉ាង នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ។
ជនសង្ស័យឈ្មោះ កែវ រាជរ័ត្ន ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។
លោកអនុសេនីយ៍ទោ ហួរ ម៉េងវ៉ាង ប្រាប់ឲ្យដឹងថា ជនសង្ស័យជាប់ចោទពីបទលួចម៉ូតូ មួយគ្រឿង ម៉ាក សេ១២៥ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-0039 ពី ជនរងគ្រោះឈ្មោះ ឃឿន ចន្ធិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែក ប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយបន្ទាប់បាត់ម៉ូតូជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចតាមជួយស្រាវជ្រាវ រហូតរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចតាមរកឃើញនៅចំណុចកំពង់ចម្លងកោះដាច់ ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា នាំមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់។
លោកនាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បញ្ជាក់ឲ្យដឹងថា ម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ នារសៀលថ្ងៃខែដដែល៕
ភារ៉ា ដង្កោ