Update : ចាប់បានហេីយជនដៃដល់ដែលវាយសម្លាប់ប្រពន្ធនៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​

ចែករំលែក៖

ភ្នំពេញ បុរសម្នាក់មានជំងឺប្រសៃប្រសាទក្រោយពីវាយសម្លាប់ប្រពន្ធខ្លួនហេីយព្យាយាមគេចខ្លួន​ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហេីយនៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។​

សូមរំលឹកផងដែរថា​ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយ បុរសម្នាក់មានជំងឺសរសៃប្រសាទខណៈរេីឡេីងក៏វាយប្រពន្ធរហូតដល់ស្លាប់ក្នុងថ្លុកឈាមនៅឡៅតឿហេីយព្យាយាមគេចខ្លួន។ 

    ជនរងគ្រោះឈ្មោះលី សុភា អាយុ៥៤ឆ្នាំ​ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ​ មានជំងឺប្រចាំកាយ(សរសៃប្រសាទ)។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១និង៣០នាទី​ររសៀលថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​ គេបានឃេីញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញក៏ឡេីងទៅលេីឡៅតឿស្រាប់តែឃេីញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាមបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ​។ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជាក់ស្តែងគឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ 

    តាមប្រភពព័ត៌មានពីកូនៗបានឱ្យដឹងថា​ ឳពុករបស់គាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ)ជាយូរឆ្នាំមកហេីយ​តែរយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផងស្រាប់តែជំងឺរេីឡេីងវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង​ ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វេីការខ្លះទៀតទៅលក់ដូរ។ 

...

    បច្ចុប្បន្ន​ជនដៃដល់​ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានហេីយនៅល្ងាចថ្ងៃខែដដែលនិងនាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print