ពលករខ្មែរប្រុសស្រី៦នាក់បានស្លាប់ និងជាង២០នាក់រងរបួសធ្ងន់ស្រាលនៅទឹកដីថៃ ដោយរថយន្តបុកបង្គោលភ្លើង

ចែករំលែក៖

ប្រទេសថៃ៖ ពលករខ្មែរប្រុស ស្រីចំនួន៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែក២០នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង២ទាប់ភ្លឺថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ តាមដងផ្លូវជាតិសុវណ្ណាសន ស្ថិតក្នុងភូមិ២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាក់ខន ខេត្តស្រះកែវ។

ពលករម្នាក់ក្នុងចំណោមពលកររងរបួសនឹងស្លាប់មានឈ្មោះសុខ ភាព ភេទប្រុស អាយុ៣០ឆ្នាំ មកពីខេត្តតពោធិ៍សាត់និយាយប្រាប់សមត្ថកិច្ចថៃថា មុនឈានដល់កើតហេតុពួកគាត់បានជិះរថយន្តម៉ាកមិស៊ុយប៊ីស៊ីរបស់ជនជាតិថៃចេញពីផ្សាររ៉ុងក្លឿ (ថៃ)ជាប់ព្រំដែនកម្ពុជាសំដៅទៅរកការងារធ្វើនៅប្រទេសថៃ លុះកំពុងតែធ្វើដំណើរមានរថយន្តរបស់សមត្ថកិច្ចថៃដេញតាមពីក្រោយ អ្នកបើកបរឃើញសភាពបែបនេះក៏បន្ថែមល្បឿនលឿន ទើបជ្រុលចង្កូតធ្លាក់ប្រឡាយ ជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់បែបនេះតែម្ដង។ នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចថៃពីស្រុកមកជួយសង្គ្រោះពលករខ្មែរ ក្រុមទី១មកពីស្រុកអារញ្ញ ចំណែកក្រុមទី២មកពីស្រុកវ៉ាត់ថាណាក់ខនជាមួយអ្នកស្រុកដើម្បីជួយ។

ប្រភពបញ្ពាក់ថា បើទោះជាមានកងអន្តរាគមន៍ជួយសង្គ្រោះយ៉ាងណាកក៏ដោយពលករមួយចំនួនដែលស្លាប់នៅកន្លែងកើតហេតុនោះដោយសារតែរថយន្តសង្កត់លើផង។ ក្រុមពលករដែលរងរបួស១២នាក់ស្រី៥នាក់ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុ ចំណែក១២នាក់ទៀតមានស្រី៦នាក់ត្រូវគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យអារញ្ញ ។ ពលករទាំងអស់នោះនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ពេលនេះសមត្ថកិច្ចថៃកំពុងតែស្រាវជ្រាវ។

ជុំវិញករណីខាងលើនេះលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវមិនអាចសុំការបំភ្លឺបានឡើយព្រោះទូរស័ព្ទលោកមិនអាចទំនាក់់ទំនងបាន៕

IMG-20160608-WA0056

IMG-20160608-WA0053

IMG-20160608-WA0058

IMG-20160608-WA0054

IMG-20160608-WA0057

IMG-20160608-WA0055

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print