ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត នៅសាលាកំបូល លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ ព័ត៍មាន សន្តិសុខ និងបង្ក្រាបបទល្មើស បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី គា មិត្ត ដែលប្រពន្ធរបស់គាត់ទើបសម្រាលកូន ហើយជួបបញ្ហាជីវភាព ។ ក្នុងនោះលោកក៏បានពាំនាំយកជាសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ៈ
1-អង្ករ ១០០គីឡូក្រាម
2-ទឹកស៊ីអ៊ីវ ១២ដប
3-ទឹកត្រី ១២ដប
4-ស្ករស ២គីឡូក្រម
5-ប៊ិចេង ១គីឡូក្រាម
6-ទឹកដោះគោឆៅ ៩២កំប៉ុង
7-មី ៦កេះ
8-ថវិកា ២ ០០០ ០០០៛
បន្ទាប់ក៏បានឧបត្ថម្ភកំលាំងកំពុងត្រៀម និងហ្វឹកហ្វឺននៅអង្គភាពទួលពង្រ ចំនួន៣ ០០០ ០០០រៀលផងដែរ៕
ដោយ សុខ ខេមរា
...