រថយន្តអាចដឹកលើសទម្ងន់ មានចេតនាបំផ្លិចបំផ្លាញផ្លូវជាតិ ត្រូវបានគេបង្ហោះពេញ facebook ថ្ងៃនេះ !

ចែករំលែក៖

ខេត្តបាត់ដំបង : រថយន្តខ្នាតយក្ស ប្រហែលជាដឹកអង្ករ ឬស្រូវ លើកំណាត់ផ្លូវជាតិលេខ ៥ ឃើញថាផ្ទុកច្រើនបំផុត ស្ទើរធ្លាយទ្រូងរថយន្ត ស្រុតផ្លូវជាតិ ហើយអាចកែច្នៃទ្រុងវែងលើសពីការកំណត់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ផងក៏ថាបាន ។

អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះថា, ជញ្ជីងតាមផ្លូវបានថ្លឹងរួចហើយឃើញថាឡាននេះដឹកត្រូវតាមស្តង់ដាពិតប្រាកដមែនគ្មានលើសបន្តិចអីទេ។
ដោយគេបង្ហោះជាឃ្លា បញ្ឈឺថា, លើផ្លូវជាតិលេខ៥ ឃុំជ្រៃស្រុកថ្មគោល យើងហ្នឹង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
អ្នកខ្លះទៀតបង្ហោះ facebook ថា, ច្បាប់​ បទបញ្ជា​ គោលការណ៍​ មានអស់ហេីយ​ រឿងរឹតបន្តឹង​រថយន្ត​ដឹក​ទំនិញ​កែច្នៃទ្រុង​ខុសបច្ចេកទេស​ បង្ករអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​ និង​ បង្ករអោយខូចផ្លូវ​ខូចស្ពាន​ ។ តែអស់​លោក​មន្ត្រី​ពាក់ព័ន្ធ​ ចេញ​ប្រតិបត្តិការ​ អនុវត្តន៍​របៀប​ភ្លេីងចំបេីង​ក៏ស្ងាត់ទៅ​ ។ ឬ​ គ្រាន់តែ​គោះទឹកបង្អេីលត្រី​ ឬកៀងត្រីអោយចូលស៊ង​ ?

សូម​ឯកឧត្ដម​ទេសរដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ មេត្តា​ពិនិត្យមេីល​ករណី​រថយន្ត​កែឆ្នៃ​ខុសលក្ខណៈបច្ចេកទេស​ និង​ រថយន្ត​ដឹកលេីសទម្ងន់ផង​។
ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរសព្ទយ៉ាងដូច្នេះថា, ខ្ញុំបានទទួលព័ត៌មាននេះយូរហើយ ក្នុងនោះក៏បានចាត់ឱ្យក្រុមការងារចុះត្រួតពិនិត្យ ជាក់ស្ដែងនៅកន្លែងកើតហេតុ។ លោកបន្តថា, រថយន្តនេះដឹកជី ចេញពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីចែកចាយនៅក្នុងស្រុក ប៉ុន្តែមិនទាន់បានឆ្លងកាត់ទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឡើយទេ។ រថយន្តនេះក៏មានបញ្ហា ទើបអ្នកដឹកជញ្ជូន រឿងជីនុស្សចេញបណ្ដើរៗ ប៉ុន្តែជាគោលការណ៍ក្រុមការងាររបស់មន្ទីរបានធ្វើកិច្ចការនេះ។ ទីមួយត្រូវអូសរថយន្តនេះ ទៅកាន់អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ទីពីរ ត្រូវត្រួតពិនិត្យថ្លឹងឲ្យបានត្រឹមត្រូវ បើផ្ទុកលើសទម្ងន់ចាប់ពី 20% ត្រូវបង់ពិន័យទៅតាមផ្លូវច្បាប់ ដោយគ្មានការអនុគ្រោះ។ ទីបី ខាងជំនាញត្រូវពិនិត្យលើបច្ចេកទេស មានន័យថាបើរថយន្តខាងលើនេះ មានករណីកែច្នៃទ្រុងខុសពីបច្ចេកទេស ត្រូវតែធ្វើការកាត់ទ្រុងនៅកន្លែងអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតែម្ដង ។
លោក គង់ វិមាន បានបន្តថា, ក្រុមការងារកំពុងតែធ្វើកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print