ខេត្តសៀមរាប÷«ផ្ការំដួល»ចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំព្រះ រាជាណាអាណាចក្រកម្ពុជានៅក្នុងឱកាសរំលឹកខួបអនុ ស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាពលោកសៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Devayani Khobragade ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោក ជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ គណប្រតិភូស្ថានទូត តំណាងក្រសួងវប្បធម៌ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្រជាតិ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងយុវជនសសយកខេត្ត ។
លោកស្រីឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា -ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី -អាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ នៅក្នុងកិច្ចសហប្រតិនបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយ គ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។ លោកស្រីសង្ឃឹម ថា ចំនងទំនាក់ទំនងការទូតរវាងប្រទសទាំង២ កាន់តែរឹងមាំ និងយូរអង្វែងតទៅ។
លោក សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថានមាន ប្រសាសន៍ថា ពិធីដាំកូនឈើដែលកំពុងប្រារព្ធឡើងនៅ ពេលនេះ មានអត្ថន័យនិងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍ទំនាក់ទំនងការ ទូតរយៈពេល៧០ឆ្នាំរបស់ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា និងបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងវិស័យឯក ជនឱ្យចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេស ដើមរំដួល ជាឈើ មួយប្រភេទ តំណាងប្រទេសកម្ពុជា ដើម្បីប្រែក្លាយទីនេះ ឱ្យរឹតតែមានភាពទាក់ទាញភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិ ជួយបង្កើនសោភ័ណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវឱ្យកាន់តែមានភាពស្រស់ស្អាត និងជំរុញការអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះ ដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការការពារ អភិរក្ស និងដាំដើមឈើឡើងវិញ ។
លោករដ្ឋលេខាធិការបានបន្តថា ពិធីនេះ បានសបញ្ជាក់ឱ្យឃើញពីការស្រលាញ់ និង ជាអនុស្សាវរីយដ៏ល្អ និងជាប្រវតិ្តសាស្រ្តសម្រាប់ចំណងការទូតរវាងប្រទេសទាំងពីរគឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌ។
បន្ទាប់ពីពិធីដាំកូនឈើលោករដ្ឋលេខាធិការនិងលោកស្រីអគ្គរដ្ឋទូតគណះអធិបតីក៍បានអញ្ជើញទស្សនាសួនផ្កាឈូករត្ឋ័ និង ការសាងសង់ផ្ទះស្នាក់សម្រាប់ទេសចរណ៍ នៅក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាបផងដែរ ៕