គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូពេញទំហឹង របួសធ្ងន់២នាក់និងស្រាល១នាក់

ចែករំលែក៖

កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ​ធ្វើអោយរបួសធ្ងន់២នាក់និងរបួសស្រាល១នាក់ កាល់ពីវេលាម៉ោង ១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥​លើកំណាត់ផ្លូវជាតិលេខ ០៦ ត្រង់ចំនុច មុខផ្សារ​ថ្នល់បែក ក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

Image123

ក្នុ​ងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ បានធ្វើអោយបុរសចំណាស់ម្នាក់ ឈ្មោះ ពឹន​ចាន់រុន អាយុ ៥៦ឆ្នាំរង់​របួសធ្ងន់​ ដោយគាត់ជិះម៉ូតូតែម្នាក់អែង រស់នៅក្នុងភូមិ ទី៧ សង្កាត់កំពង់ធំ​ ​​ខេត្តកំពង់ធំ​ ចំណែក ភាគីម្ខាងទៀតឈ្មោះ  អ៊ន  អូក ភេទប្រុស អាយុ១៨ឆ្នាំរបួសធ្ងន់ និងអ្នករួមដំណើរ ឈ្មោះ​ ឡាំ​ឌៃ  អាយុ២២ឆ្នាំ ​រស់នៅភូមិ សានស្ទោង  ឃុំតាំងក្រសៅ ​ ស្រុកប្រាសាទសំបូរ​ ខេត្តកំពង់ធំ​ ជាមួយគ្នា​ ជិះ​មកដល់ចំនុចកើតហេតុស្រាប់តែបុកជាមួយម៉ូតូម្ខាងទៀតពេញទំហឹង តែម្ដង ។

តាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើ់តហេតុគេឃើញម៉ូតូ​១គ្រឿងម៉ាក់សង១២៥ ប្រើប៊ិចសេរីឆ្នាំ២០១២ ពណ៍ក្រហម ពាក់ផ្លាកលេខភ្នំពេញ  1BV-5647 បើកបរក្នុងល្បឿនលឿន ឌុបគ្នា២នាក់  មកដល់​ចំនុចកើតហេតុស្រាប់តែមាន ម៉ូតូ១គ្រឿងទៀតម៉ាក់សង១២៥ សេរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ កណ្ដាល 1H-6920 បើកបរដោយ បុរសចំណាស់បើកឆ្លងថ្នល់ មកដល់មិនទាន់ផុតផងក៏បុកគ្នាពេញទំហឹងតែម្ដង​។

ក្រោយពេលកើតហេតុ ត្រូវបានរថយន្ដសាម៉ុយ ដឹកបញ្ចូន ជនរងគ្រោះទៅកាន់មន្ទីពេទ្យ​ ចំណែក ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចក៏ចញ្ចូនយកទៅរក្សាទុកនៅស្នងការនគរបាលស្រុកកំពង់ស្វាយ​ ​ រងចាំភាគីសងខាងមកដោះស្រាយទៅតាមច្បាប់​៕ ប៊ុន រិទ្ធី​

Image122

Image125

Image124

Image127

Image126

Image129

Image130

...

Image131

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print