ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះអនុវត្តការងាររួមមាន៖
*ផ្នែករដ្ឋបាលជលផលកំពង់សៀម សហការជាមួយសហគមន៍នេសាទបារាយណ៍ ដោយមានការអនុញ្ញាតពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលបានចំនួន ០១ករណី ដោយបានកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនឹងកន្លែងរួមមាន៖
-ឧបករណ៍លូស្បៃមុងចំនួន១១មាត់
-របាំងលូស្បៃមុងប្រវែង៨៧១ម៉ែត្រ
-បង្គោលចម្រឹងចំនួន៤២៣ដើម
-ចាក់លែងត្រីចម្រុះទម្ងន់៥គីឡូក្រាម
នៅចំណុចបឹងស្នាយដួច ភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។
*ផ្នែកវារីវប្បកម្មបានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ(HURREDO) បានចុះទៅសម្ភាសន៍ និងប្រមូលព័ត៌មានពីអ្នកចិញ្ចឹមត្រីនៅឃុំចំនួន១ គឺនៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរមានចំនួន៤គ្រួសារ៕ ដោយ៖វណ្ណៈ