សូមប្រុងប្រយ័ត្នខ្ពស់! កំពុងបង្ហូរសាំងចូលស៊ីទែនក្នុងការាសស្រាប់តែឆាបឆេះរថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្តដឹកសាំងមួយគ្រឿងខណៈដែលអ្នកបើកបរកំពុងតែបង្ហូរសាំងពីរថយន្តចូលទៅក្នុងស៊ីទែនការាស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ទៀបភ្លឺឈានចូលថ្ងៃទី១ខែកម្ភៈឆ្នាំ២០២៣ នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកសាំងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម-ស ពាក់ស្លាកលេខព្រះសីហនុ 3A-5920 ដឹកសាំងចំណុះ២៦០០៩លីត្រ ដែលកំពុងបង្ហូរសាំងចូលក្នុងសុីទែនស្តុកទុកក្នុងការាសសាំង LIM LONG ដែលមានម្ចាស់ឈ្មោះ ង៉ុយ ហៀង ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខ្គូវ អុីម  អាយុ៥៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

...

ក្នុងករណីអគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គឺគ្រាន់តែខូចខាតសម្ភារដូចជា៖ ខូចខាតរថយន្តដឹកសាំងផ្នែកខាងក្រោយ (ឆេះកង់ក្រោយចំនួនបួនគ្រាប់), ឆេះម៉ាស៊ីនបូមសាំងមួយគ្រឿង និងឆេះទុយយោបូមសាំងប្រាំពីរ ម៉ែត្រ។
ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន បួនគ្រឿង ក្នុងនោះមានរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសំរោងទងមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលក្រុងច្បារមនមួយគ្រឿង ប្រើប្រាស់ទឹកអស់បួនរថយន្ត ៕ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print