លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរបែកក្អម បើកកកិច្ចប្រជុំសាមញ្ញលើកទី៨​ អាណត្តិទី៥

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់អូរបែកក្អមដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថា,កាលពីព្រឹក​​ថ្ងៃ​ចន្ទ ៩កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០
ខែមករា ឆ្នាំ២០២៣នេះក្រុមប្រឹក្សាសង្កាត់អូរបែកក្អម មានបើកកិច្ច
ប្រជុំសាមញ្ញលើកទី៨​ អាណត្តិទី៥ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា
និងជាចៅសង្កាត់អូរបែកក្អម។ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ
សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន
លោកនាយក​ សាលាបឋមសិក្សា​ យ៉ាម៉ាប៊ីកូ​ លោកស្រី​តំណាង​ មណ្ឌលសុភាព​ទឹកថ្លា​ លោកស្រី​តំណាង អង្គការ​ខាណា​ បុគ្គលិកសង្កាត់ លោក/កញ្ញាមេភូមទាំង៥​។
ក្នុងកិច្ចប្រជុំនោះដែរ មាន​របៀបវារៈចំនួន៤​៖
១)- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៧​ ។
២)- ពិនិត្យ និងអនុម័ត របាយការណ៍ចំណូល ចំណាយសេវារដ្ឋបាលសង្កាត់ ប្រចាំខែធ្នូ​ ឆ្នាំ​ ២០២២​ ។
៣)- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា​ ឆ្នាំ២០២២ ស្តីពីការ
អនុវត្តការងាររបស់រដ្ឋបាលសង្កាត់
៤). បញ្ហាផ្សេងៗ៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print