តើអុីស្រាអែលអាចជំនួសអាមេរិកអូសទាញ រុស្ស៊ីក្នុងបញ្ហាស៊ីរីនិងភេរវកម្មបានដែរឬទេ?

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahou ត្រូវបានគេ ចាត់ទុកថា គឺដើម្បីទាក់ទាញរុស្ស៊ីឲ្យបញ្ឈប់ ការគាំទ្ររដ្ឋាភិបាលស៊ីរី ក៏ដូចជាចូលរួម សកម្មភាពប្រឆាំងភេរវកម្មផ្សេងៗ។ អីុស្រា អែលដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់អាមេរិកគឺអាចនិយាយគ្នាជាមួយរុស្ស៊ី ​បានដោយប្រទេសនេះមិនបានចូលរួមដា​ក់ ទណ្ឌកម្មឬចូលរួមជាសម្ពន្ធមិត្តវាយប្រហារ ក្រុមភេរវកម្មដឹកនាំដោយអាមេរិកវាយ ប្រហារក្រុមIS នោះឡើយ។

លោកនាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahou ចាប់ផ្តើមធ្វើទស្សនកិច្ច ផ្លូវការនៅទីក្រុងមូស្គូ នៅថ្ងៃទី៧ ខែមិថុនា និងត្រូវទទួលជួបចរចាដោយលោកប្រធា នាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ ដំណឹងនេះ ប្រកាសដោយវិមានក្រឹមឡាំង ដែលសង្កត់ ធ្ងន់ថា ទស្សនកិច្ចនេះគឺជាលើកទី២ ហើយបើគិតក្នុង២ខែកន្លងទៅដើម្បីឧទ្ទិសដល់ខួប២៥ឆ្នាំ នៃការស្តារឡើងវិញទំនាក់ទំនងការទូតរវាងសហព័ន្ធរុស្ស៊ីនឹងរដ្ឋ អុីស្រាអែល។ គូភាគីនឹងពិភាក្សាទៅលើ ស្ថានការណ៍នៅស៊ីរី បញ្ហាប្រយុទ្ធទល់នឹង ភេរវកម្មអន្តរជាតិ សភាពការណ៍ នៃទំនាក់ ទំនាក់រវាងប្រទេសទាំងពីរ។

គួររំលឹកថា ក្នុងខែឧសភា ឆ្នាំ១៩៤៨ សហភាពសូវៀត និងអុីស្រាអែលបានធ្វើ​ទំនាក់ទំនងការទូតនឹងគ្នា។ ប៉ុន្តែក្នុងឆ្នាំ ១៩៦៧ ទំនាក់ទំនងនេះត្រូវបានផ្តាច់ទៅ វិញ។ លុះ២០ឆ្នាំក្រោយមកគឺក្នុងឆ្នាំ ១៩៨៧ ភាគីទាំងពីរបានស្តារទំនាក់ទំនងនឹងគ្នាត្រឹមថ្នាក់កុងស៊ុល។ រហូតដល់ ខែតុលា ឆ្នាំ១៩៩១ ទំនាក់ទំនងការទូត ត្រូវបានស្តារឡើងវិញ យ៉ាងពេញទំហឹងដោយក្នុងខែធ្នូឆ្នាំនោះស្ថានទូតអុីស្រា អែលនៅទីក្រុងមូស្គូ និងស្ថានទូតរុស្ស៊ី បើកនៅទីក្រុង Tel-Aviv។

ក្នុងបទសម្ភាសន៍ផ្តល់ឲ្យទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti ឯកអគ្គរដ្ឋទូតអុីស្រា អែលប្រចាំសហព័ន្ធរុស្ស៊ីបានថ្លែងថា ជា តុល្យាការនៃកិច្ចចរចានៅថ្ងៃ៧ ខែមិថុនា ប្រមុខរដ្ឋរុស្ស៊ី និងអុីស្រាអែលនឹងចេញ សេចក្តីថ្លែងការណ៍រួមឧទ្ទិសដល់ខួប២៥ឆ្នាំ នៃការស្តារឡើងវិញទំនាក់ទំនងការទូតរវាងរដ្ឋទាំងពីរ។

អ្នកការទូតអុីស្រាអែលក៏បានឲ្យដឹងខែថា ក្នុងក្របខ័ណ្ឌទស្សនកិច្ចដែលនឹងពន្យារ ទៅរហូតដល់ថ្ងៃទី៨ ខែមិថុនា លោក នាយករដ្ឋមន្ត្រីអុីស្រាអែល ណេតាន់យ៉ាហ៊ូ នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ ពហុប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលនៅទីក្រុង មូស្គូក្រោមឈ្មោះថា “អុីស្រាអែលបើកទ្វារ ចំហ” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ដល់ ថ្ងៃទី១២ ខែមិថុនា។

ក្រៅពីនេះនឹងទទួលការចុះហត្ថលេខាក៏ទាំងកិច្ចព្រមព្រៀងស្តីអំពីការបង់ប្រាក់ចូល និវត្តន៍ដោយរុស្ស៊ីឲ្យទៅអតីតពលរដ្ឋរុស្ស៊ី រាប់ពាន់នាក់ដែលបច្ចុប្បន្នក្លាយជាពលរដ្ឋអុីស្រាអែលទៅហើយ ក្រោយពីពួកគេ ភៀសខ្លួនទៅរស់នៅអុីស្រាអែល ហើយ បាត់បង់សញ្ជាតិរុស្ស៊ីទៅ។

ក្នុងកិច្ចចរចាលើកនេះនៅវិមានក្រឹមឡាំងនឹងមានលើកយកទៅពិភាក្សាអំពី ដំណើរបំពេញតាមកិច្ចព្រមព្រៀងដែល ត្រូវបានចុះកាលពីលើកមុនពេលលោក ណេតាន់យ៉ាហ៊ូ ធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃទី២១ ខែមេសាឆ្នាំនេះ ដែលនិយាយអំពីការសហការគ្នាក្នុងវិស័យសន្តិសុខដើម្បីបញ្ចៀសកុំឲ្យមានការថ្លោះធ្លោយ ការយល់គ្នាមិនច្បាស់ឬក៏ឧប្បត្តិហេតុកើតឡើងក្នុងករណីដែលអុីស្រាអែលប្រតិបត្តិការនៅតំបន់ Golan តំបន់ដែលស៊ីរីទាមទារ ចង់បានវិញ ប៉ុន្តែអុីស្រាអែលចាត់ទុកវាជាភាគមួយនៃដែនដីរបស់ខ្លួន។

វិមានក្រឹមឡាំងក៏បានគូសបញ្ជាក់ថា ទន្ទឹមនឹងស្ថានការណ៍នៅស៊ីរីបញ្ហាប្រយុទ្ធទល់នឹងភេរវកម្មក៏ស្ថិតក្នុងរបៀបវារៈដែរ គឺទស្សនវិស័យនៃដំណោះស្រាយជម្លោះអុីស្រាអែល-ប៉ាឡេស្ទីន៕

ss

aa

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print