អេស្ប៉ាញម្ចាស់ជើងឯកយូរ៉ូ២សម័យ ប្រកួតចាញ់ក្រុមលំដាប់លេខ១៣៧ពិភពលោក

ចែករំលែក៖

Generated by  IJG JPEG Library

ភាពភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់បានកើតឡើងពេលក្រុមខ្លាំងអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកយូរ៉ូ២សម័យហើយធ្លាប់ឈ្នះជើងឯកពិភពលោកនោះបែរ ជាប្រកួតចាញ់ក្រុមខ្សោយប្រទេសហ្ស៊កហ្ស៊ីដោយលទ្ធផល ១-០ នៅក្នុងទឹកដីរបស់ ខ្លួន ។

នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនោះហ្ស៊កហ្ស៊ីដែលឈរលេខរៀងលំដាប់ ១៣៧ របស់ពិភពលោកបានលេងការពារទាំងស្រុងតែមានឱកាសរកបានបាល់មួយគ្រាប់ដោយកីឡាករ Tornike Okriashvili នៅមុនពេលចប់តង់ទីមួយចំនួន៦នាទី។

គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញបានដាក់កីឡាករខ្លាំងៗជាងពេលក្រុមអេស្ប៉ាញឈ្នះកូរ៉េខាងត្បូង និងក្រុមបូស្នៀទៅទៀត ពិសេសគឺកីឡាកររបស់ក្លិប Real Madrid និង Atletico Madrid ដែលជាប់ភារកិច្ចនៅ Champions Leagueវគ្គផ្តាច់ព្រ័ត្រ។
លោក Vicente del Bosque បានឲ្យ ដឹងថា “យើងត្រូវតែទទួលយកលទ្ធផល នេះហើយប្រឹងអភិវឌ្ឍខ្លួនរបស់យើងចំពោះ ការប្រកួត

ដែលនឹងមកដល់ខាងមុខនេះ”។
ខាងក្រោមនេះគឺជាលទ្ធផលនៃការ ប្រកួតបាល់ទាត់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦

Microsoft Word - _______________________________________________ Microsoft Word - _______________________________________________

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print