វិភាគនយោបាយអន្តរជាតិៈ​ យន្តហោះចម្បាំងប្រទេសចិនបន្តរារាំងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនៅលើដែនសមុទ្រ

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា យន្តហោះចម្បាំងចិនបានរារាំងផ្លូវហោះហើររបស់យន្តហោះយាមល្បាតអាមេរិកពេលហោះហើរនៅលើដែនអាកាសអន្តរ ជាតិ ស្ថិតនៅតំបន់សមុទ្រចិនភាគខាង កើតកាលពីថ្ងៃទី៧ ខែមិថុនា ។

យន្តហោះចម្បាំងចិនពីរគ្រឿងប្រភេទ J-10 របស់ចិនបានរារាំងយន្តហោះយាមល្បាតរបស់អាមេរិកប្រភេទ RC-135 ដោយ យន្តហោះចិនបានហោះហើរក្នុងចម្ងាយគ្មាន សុវត្ថិភាពគឺកៀកទៅនឹងយន្តហោះអាមេរិក តែម្តង។ តាមការវាយតម្លៃជាបឋមយន្ត ហោះធ្វើសកម្មភាពដូចខាងលើពិតជា គ្រោះថ្នាក់យ៉ាងខ្លាំង។ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងពីបញ្ហាទៅកាន់ ប្រទេសចិនដើម្បីឲ្យចិនបកស្រាយពីហេតុការណ៍ខាងលើ។
កាលពីខែឧសភា មន្ទីរបញ្ចកោណក៏ បានបញ្ជាក់ផងដែរថា យន្តហោះចម្បាំង របស់ចិន២គ្រឿងក៏បានទៅរារាំងយន្តហោះយាមល្បាតរបស់អាមេរិកEP-3 នៅដែន សមុទ្រចិនភាគខាងត្បូងដែរ។ ការរារាំង នោះបានបំពានទៅនឹងកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងទីក្រុងវ៉ាស៊ីន តោនស្តីពីការបញ្ចៀសការប៉ះទង្គិចគ្នានៅដែនសមុទ្រ និងដែនអាកាស។
ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ ថា ហេតុការណ៍បានកើតមានឡើងនៅក្នុងដែនអាកាសពីលើសមុទ្រចិនខាងត្បូង។ យន្តហោះរបស់អាមេរិកគឺជាប្រភេទយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររបស់ កងទ័ពជើងទឹក។ មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានលើកឡើងថា ការហោះស្ទាក់យន្តហោះឈ្លបយកការណ៍នេះបានធ្វើឡើងដោយមិនត្រឹមត្រូវទៅតាមគោលការណ៍សុវត្ថិភាព ក៏ប៉ុន្តែមិនបាន បញ្ជាក់លម្អិតអំពីសកម្មភាពនេះធ្វើឡើង ក្នុងរូបភាពបែបណានោះទេ ដោយគ្រាន់តែ បានលើកឡើងថា អាមេរិកកំពុងតែទាក់ ទងទៅចិនទាំងតាមផ្លូវទូត និងតាមមន្ត្រី យោធាដើម្បីដោះស្រាយបញ្ហានេះ។
ចំណែកភាគីចិនវិញ ក្រសួងការពារជាតិ ចិនបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី១៩ ខែឧសភា ថា ខ្លួនបានទទួល របាយការណ៍ស្តីពីហេតុការណ៍ដែលអាមេរិកលើកឡើងនេះហើយថា ហេតុការណ៍នេះបានកើតឡើងប្រហែលជាដោយសារតែអាមេរិកបញ្ជូនយន្តហោះឈ្លបយកការណ៍ ចូលមកជិតចិនខ្លាំងពេក។ គួរបញ្ជាក់ថា នៅក្នុងពេលដែលភាពតានតឹងនៅក្នុង ជម្លោះសមុទ្រចិនខាងត្បូងរវាងចិននឹង ប្រទេសក្នុងតំបន់អាស៊ានកំពុងតែកើនឡើង ខ្លាំងនោះភាពតានតឹងរវាងចិននឹងអាមេរិក ក៏កំពុងតែកើតមានខ្លាំងដែរ ជាពិសេសចាប់ តាំងពីពេលចិនធ្វើការសាងសង់កោះសិប្បនិមិត្ត និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាប់ជម្លោះ។ ចំណែកឯអាមេរិកបញ្ជូនយន្ត ហោះចម្បាំង និងនាវាចម្បាំងឲ្យចូលទៅល្បាតនៅក្បែរកោះទាំងនោះជាច្រើនលើកច្រើនសា។
របាយការណ៍ស្តីពីការហោះស្ទាក់យន្តហោះយោធារវាងចិននឹងអាមេរិកនេះធ្វើ ឲ្យគេនឹកឃើញទៅដល់ហេតុការណ៍កាល ពីឆ្នាំ២០០១ កន្លងទៅដែលនៅពេលនោះ យន្តហោះឈ្លបយកការណ៍របស់អាមេរិក និងយន្តហោះចម្បាំងរបស់ចិនបានប៉ះទង្គិច គ្នានៅលើអាកាសបណ្តាលឲ្យអ្នកបើកបរយន្តហោះចម្បាំងរបស់ចិនត្រូវស្លាប់ រីឯ យន្តហោះឈ្លបយកការណ៍របស់អាមេរិក ត្រូវបានចិនបង្ខំឲ្យចុះចតនៅកោះហៃណាន។ ហេតុការណ៍នេះបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងអស់ រយៈពេលជាច្រើនខែទាំងខាងផ្លូវទូត និង យោធានៅក្នុងអំឡុងពេលដែលអាកាសយានិកចំនួន២៤នាក់ ត្រូវជាប់ឃុំ និងសួរ ចម្លើយនៅចិន។
នៅដើមសប្តាហ៍នេះរដ្ឋមន្ត្រីការបរ ទេសអាមេរិកលោកចន ឃើរី បានព្រមាន ថា ប្រសិនបើចិនបង្កើតតំបន់គ្រប់គ្រង ដែនអាកាសADIZ នៅសមុទ្រចិនភាគខាង ត្បូងគឺជាសកម្មភាពបង្កឲ្យមានអសន្តិសុខនៅក្នុងតំបន់។
មន្ត្រីអាមេរិកបង្ហាញការព្រួយបារម្ភ ក្រោយពេលតុលាការទីក្រុងឡាអេ ប្រទេស ហុល្លង់ចេញសេចក្តីសម្រេចជុំវិញបណ្តឹង របស់ហ្វុីលីពីនទៅលើការប្រកាសពីដែន អធិបតេយ្យភាពរបស់ចិននៅសមុទ្រចិនភាគខាងត្បូងគ្រប់គ្រងលើកោះរបស់ហ្វុីលីពីន។ តាមគម្រោងតុលាការនឹងចេញ សេចក្តីសម្រេចនៅសប្តាហ៍ក្រោយ ។
មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅ អាស៊ីប៉ាស៊ីហ្វិកបានប្រកាសថា តាមសន្ធិ សញ្ញាការពារជាតិរួមរវាងអាមេរិកនឹង ហ្វុី លីពីន អាមេរិកប្ដេជ្ញាការពារហ្វុីលីពីនពាក់ព័ន្ធនឹងវិវាទដែនសមុទ្រចិនភាគខាងត្បូងជាមួយប្រទេសចិន។
នៅក្នុងសេចក្ដីប្រកាសយ៉ាងម៉ឺងម៉ាត់ មួយស្ដីអំពីសមុទ្រចិនខាងត្បូងដែលមិនធ្លាប់មានពីមុនមករបស់មេបញ្ជាការកង ទ័ពអាមេរិកលោក Duane Thiessen អះ អាងថា ទំនាក់ទំនងយោធារវាងអាមេរិក នឹងហ្វុីលីពីនមានការប្រាស្រ័យទាក់ទងគ្នា តាមកិច្ចព្រមព្រៀង។ អាមេរិកនិងហ្វុីលី ពីនបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួម ដូច្នេះអាមេរិកនិងហ្វុីលីពីនមាន តួនាទីជួយការពារគ្នាទៅវិញទៅមក។
លោក Duane Thiessen ឆ្លើយតបនឹង សំណួររបស់ក្រុមអ្នកសារព័ត៌មានដែល បានចោទសួរថា តើអាមេរិកអាចជួយហ្វុី លីពីនដែរទេ ប្រសិនបើត្រូវកម្លាំងទាហានចិនវាយប្រហារពាក់ព័ន្ធវិវាទអធិបតេយ្យភាពដែនសមុទ្រនោះ? មេបញ្ជាការកង ទ័ពអាមេរិកបានអះអាងថា អាមេរិកនិង ហ្វុីលីពីនមានតួនាទីការពារគ្នាទៅវិញ ទៅមកមិនអាចភ្លេចបាន។ ទោះបីអាមេរិកបានបញ្ជាក់ពីការជួយដល់ទីក្រុងម៉ានីល ក្នុងជម្លោះដែនសមុទ្រជាមួយចិន ប៉ុន្ដែ អាមេរិកមិនបានបញ្ជាក់ថា ជួយដោយរូប ភាពណានោះឡើយ។
លោក Duane Thiessen បញ្ជាក់ទៀត ថា សមយុទ្ធរួមរវាងអាមេរិកនឹងហ្វុីលីពីន ដែលផ្ដើមឡើងកាលពីសប្ដាហ៍មុនមិន មែនសំដៅទៅលើប្រទេសចិននោះឡើយ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងភាពតានតឹង ក្នុងតំបន់នោះដែរ។
ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានព្រមានថា ការធ្វើសមយុទ្ធរួមរវាង អាមេរិកនឹងហ្វុីលីពីនជំរុញឱ្យមានការ ប្រឈមមុខច្រើនថែមទៀតរវាងចិននឹង ហ្វុីលីពីន។ ពាក់ព័ន្ធនឹងស្ថានភាពនៅដែន សមុទ្រចិនខាងត្បូងនោះផងដែរ រដ្ឋមន្ដ្រី ក្រសួងការបរទេសហ្វុីលីពីនលោក Albert Del Rosario បានអំពាវនាវឱ្យបណ្ដា ប្រទេសក្នុងតំបន់បង្ហាញគោលជំហរទៅ លើអ្វីដែលប្រទេសហ្វុីលីពីនចាត់ទុកថា ជាការចង់ធ្វើសង្គ្រាមរបស់ចិនក្នុងតំបន់។
រដ្ឋមន្ដ្រីក្រសួងការបរទេសហ្វុីលីពីន បានបញ្ជាក់ថា ដើម្បីសេរីភាពក្នុងចរាចរណ៍ ពាណិជ្ជកម្មនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានសារសំខាន់យ៉ាងខ្លាំងទៅលើ ប្រទេសជាច្រើន ដូច្នេះយើងទាំងអស់គ្នា ត្រូវតែត្រួតពិនិត្យមើលថា ចិនត្រូវតែធ្វើអ្វីពាក់ព័ន្ធនឹងតំបន់ទាំងនោះ។ ប្រទេសទាំង អស់មិនមែនតែហ្វុីលីពីននោះឡើយដែល រងផលប៉ះពាល់ ប្រសិនបើយើងគ្មានគោល ជំហររួមគ្នាច្បាស់លាស់នោះ៕

image image image

ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print