លោក Martin O’Neill បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ទៀត ។
យោងតាមកិច្ចសន្យាថ្មីនេះលោក Martin O’Neill នឹងដឹកនាំរហូតដល់ World Cup ឆ្នាំ២០១៨ ហើយ ជំនួយការគ្រូបង្វឹក មាន Roy Keane, Steve Guppy, Seamus McDonagh និង Steve Walford សុទ្ធតែ បន្តកុងត្រាដូចគ្នា ។
លោក Martin O’Neillត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអៀរឡង់នៅក្នុងឆ្នាំ២០១៣ជំនួសតំណែងលោក Giovanni Trapattoni។ គាត់បានជួយក្រុមអៀរឡង់មកលេងយូរ៉ូឆ្នាំ២០១៦នេះដោយ ប្រកួត Play-off ឈ្នះក្រុមជម្រើសជាតិ បូស្នៀ។
អតីតគ្រូបង្វឹករបស់ក្លិប Leicester City, Celtic និង Aston Villa លោក Martin O’Neillបាននិយាយថា”ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានទទួលកិច្ចសន្យាថ្មីដឹកនាំក្រុម ជម្រើសជាតិអៀរឡង់រហូតដល់យុទ្ធនាការ World Cupទៀត។ ជាកិត្តិយសធំណាស់សម្រាប់ខ្ញុំដែលមានតួនាទីជាអ្នកដឹកនាំ ក្រុមជម្រើសជាតិ អៀរឡង់។ យើងធ្វើ ដំណើរទៅកាន់ប្រទេសបារាំងដោយមានកម្លាំងចិត្តនិងអារម្មណ៏ល្អបំផុត”៕
ដោយ៖ ដេវីត