លោក​វរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគបាលខណ្ឌដង្កោ​ ដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ​ និងផ្សព្វផ្សាយផែនការរបស់ឯកឧត្ដមស្នងការរាជធានីភ្នំពេញ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលា​ម៉ោង​ ៧.០០នាទី​ព្រឹក​ ថ្ងៃចន្ទ​ ៩កើត​ ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​
បន្ទាប់ពីគោរពទង់ជាតិរួច លោកអធិការបានផ្សព្វផ្សាយនូវផែនការរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។​
លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍​ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់​កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន ។​
ជាកិច្ចបញ្ចប់លោកអធិការបានណែនាំបន្ថែមដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យរបស់កងកម្លាំង ត្រូវកាត់​សក់ខ្លីជានិច្ច និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ជាពិសេសថែរក្សាសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print