ស្នងការដ្ឋានខេត្តត្បូងឃ្មុំប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាលនិងសហគមន៍ប្រចាំខែមករា និងលើកទិសដៅបន្ត រូមនិងផ្សព្វផ្សាយផែនការការពារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៧:៣០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមករា និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ សរុបចំនួន ២៣៣នាក់ និងបានផ្សព្វផ្សាយផែនការការពារ ដូចខាងក្រោម៖
១. ពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា នៅវត្តចំបក់(ព្រឹក) និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ(រសៀល) នៅស្រុកមេមត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
២.ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
៣. ពិធីដង្ហែរបុណ្យមាឃបូជានៅវត្តវិហារទន្ទឹម នៅក្រុងសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។
៤. ពិធីសម្ពោធសមិទ្ធផលនានា នៅវត្តគីរីឧត្តមអាដោល នៅស្រុកអូររាំងឪ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ។
៥. ពិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាជនពិការប៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។
កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច។ លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ស្នងការ បានត្រៀមរៀបចំក្រុមការងារ ចុះជួយការងារនៅតាមបណ្ដាអធិការក្រុង-ស្រុក និងប៉ុស្តិ៍រដ្ឋបាល ជាពិសេសក្នុងភូមិសាស្ត្រដែលងាយរងគ្រោះ ដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ត សម្រាប់អនុវត្តន៍ ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print