ប៉ាគីស្ថាន ៖ ទុក្ខជាន់ទុក្ខ បន្ទាប់ពីរងការវាយប្រហារភេរវកម្ម មានករណីលិចទូកសម្លាប់សិស្សសាលារាប់សិបនាក់

ចែករំលែក៖

ប៉ាគីស្ថានទើបតែរងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឲ្យមានអ្នកស្លាប់ ជាង១០០នាក់ និងរបួសជិត២០០នាក់ ។ នៅពេលនេះប៉ាគីស្ថាន មាករណីលិចទូកដឹកសិស្សសាលា បណ្តាលឲ្យសិស្សសាលា៤៩នាក់លង់ទឹកស្លាប់។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ប៉ូលិសប៉ាគីស្ថាន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្មេងៗចំនួន ៤៩នាក់បានលង់ទឹកស្លាប់ នៅពេលដែលទូកមួយគ្រឿងផ្ទុកមនុស្សលើសទម្ងន់ បានក្រឡាប់លិចនៅភាគពាយព្យ ប្រទេស បន្ទាប់ពីក្រុមអ្នកមុជទឹកចំណាយពេល ៣ថ្ងៃទើបអាចស្រង់សាកសពទាំងអស់ចេញពីទឹក។
ក្មេងប្រុសដែលមានអាយុចន្លោះពី ៧ ទៅ១៤ឆ្នាំសុទ្ធតែជាសិស្សនៃសាលាបឋមសិក្សាមួយ ហើយពួកគេត្រូវបាននាំទៅលេងកម្សាន្តនៅឯបឹងធម្មជាតិតាន់ដា ដាំ Tanda Dam កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ លោក Khateer Ahmad ជាមន្ត្រីជាន់ខ្ពស់នៃក្រុមសង្រ្គោះ Rescue 1122 បានបញ្ជាក់ថា ដោយសារទឹកនៅបាតបឹងមានសភាពត្រជាក់ បានរារាំងដល់ បេសកកម្មជួយសង្គ្រោះ។ ប៉ុន្តែថ្ងៃនេះ (ថ្ងៃអង្គារសប្ដាហ៍នេះ) ក្រុមសង្រ្គោះអាចមុជទឹកបានជ្រៅដើម្បីស្រង់សាកសពដែលនៅសេសសល់។ សាកសពគ្រូបង្រៀនម្នាក់ និងម្ចាស់ទូកក៏ត្រូវបាន ស្រង់ចេញពីទឹកដែរ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៥១នាក់។
អ្នកនាំពាក្យប៉ូលិស លោក Fazal Naeem បានប្រាប់ AFP ថាទូកខាងលើនេះផ្ទុកលើសទម្ងន់ ដោយវាអាចដាក់មនុស្សបានប្រហែល២០ ទៅ២៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែ លោក ណាអ៉ីម មិនទាន់មានការបញ្ជាក់លម្អិតថាមានមនុស្សប៉ុន្មាននាក់ស្ថិតនៅលើទូក នៅពេលសោកនាដកម្មនេះកើតឡើងនោះទេ ដោយគ្រាន់តែបន្ថែមថាមនុស្សចំនួន ៥នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានសិស្ស៤នាក់ និងគ្រូម្នាក់។
បឹងធម្មជាតិ Tanda Dam មានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីសាលាបឋមសិក្សា ដែលជាសាលាអ៊ីស្លាមផ្តល់ការអប់រំផ្នែកសាសនា ដោយឥតគិតថ្លៃនៅក្នុងទីក្រុង កូហាត (Kohat) ខេត្ត Khyber Pakhtunkhwa។ ករណីលិចទូល តែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែកប៉ាល់ចាស់ និងការផ្ទុកលើសទម្ងន់៕

...

រូប​ថត​ :  Tintuconline

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print