អ៊ុយក្រែនទទួលបានដឹកជញ្ជូន អាវុធ គ្រាប់រំសេវជាង៥០០លើកពីប្រទេសលោកខាងលិច

ចែករំលែក៖

​នៅឆ្នាំ2022 ចាប់តាំងពីសង្គ្រាមវាយប្រហារពីរុស្ស៊ីផ្ទុះឡើង អ៊ុយក្រែនបានទទួលការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវចំនួន៥០០ជើង ពីបណ្តាប្រទេសលោកខាងលិច។ ការដឹកជញ្ជូនទំនិញទាំងនេះត្រូវបានធានាដោយយោធាអាមេរិក។ នេះគឺជាព័ត៌មានដែលផ្តល់ដោយលោកវរសេនីយ៍ឯក Todd Ellison នៃកងទ័ពសហរដ្ឋអាមេរិកនៅវេទិកាផ្លូវរថភ្លើង Direction Days 2022 ។

កប៉ាល់ដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញខាងលើពីមុនត្រូវបានផ្ទេរទៅកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតាមសមុទ្រ។ Rynek Kolejowy ប៉ាន់ប្រមាណថា រថភ្លើងចំនួន៥០០គ្រឿងទៅកាន់អ៊ុយក្រែនពិតជាខ្ពស់ណាស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសណាតូ ដោយពិចារណាលើ “បញ្ហាស្ទះ” ដែលនៅតែមាននៅក្នុងប្រព័ន្ធដឹកជញ្ជូនយោធានៃប្រទេសសមាជិកណាតូ។ ជាឧទាហរណ៍ ផ្លូវដែកភាគច្រើននៅអឺរ៉ុបប្រើក្បាលរថភ្លើងអគ្គិសនី នៅពេលដែលអនុវត្តជាក់ស្តែង វាជាការប្រសើរក្នុងការប្រើក្បាលរថភ្លើងម៉ាស៊ូតក្នុងស្ថិរភាពប្រតិបត្តិការដឹកទំនិញយោធា។
បញ្ហាមួយទៀតគឺនៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត បណ្តាញផ្លូវដែកមានកម្រិតទាបពេកក្នុងការបំពេញតម្រូវការទាំងអស់របស់ណាតូ ជាពិសេសការរៀបចំការដឹកជញ្ជូនទំនិញយោធាយ៉ាងឆាប់រហ័សទៅកាន់អ៊ុយក្រែន។ បញ្ហានេះក៏ទាក់ទងទៅនឹងលទ្ធភាពនៃចលនាទ័ពយ៉ាងឆាប់រហ័សនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ីតាមរយៈច្រករបៀង Suwałki ព្រំដែនប៉ូឡូញ-លីទុយអានី តភ្ជាប់ទឹកដីក្រៅប្រទេស។
ចាប់តាំងពីផ្ទុះជម្លោះមក អ៊ុយក្រែនបានទទួលជំនួយយោធាជាង ៤៨,៥ ពាន់លានដុល្លារពីលោកខាងលិច ដែលស្មើនឹងថវិកាការពារជាតិឆ្នាំ ២០២២ របស់រុស្ស៊ី នេះបើយោងតាមការប៉ាន់ស្មានដោយទីភ្នាក់ងារសារព័ត៌មាន TASS ។
របាយការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយយោធាដ៏ធំបំផុតរបស់អ៊ុយក្រែនបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ 3.75 ពាន់លានដុល្លារ។ ប្រទេសផ្សេងទៀតដូចជា អាល្លឺម៉ង់ ប៉ូឡូញ និងចក្រភពអង់គ្លេសក៏បានសន្យាថានឹងបញ្ជូនសម្ភារយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ុយក្រែនក្នុងរយៈពេល១០ខែចុងក្រោយនេះ៕ ដោយធីរីណា

...

រូប​ថត​ : baotintuc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print