នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) យោធាអុីស្រាអែលបានបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសនៅកណ្តាលតំបន់ហ្គាហ្សាប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអុីស្រាអែលបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីទឹកដីប៉ាឡេស្ទីន។
សារព័ត៌មាន AFP បានផ្សាយថា អុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសនៅតំបន់ហ្គាហ្សាស្ទ្រីពប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអុីស្រាអែលបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីទឹកដីប៉ាឡេស្ទីន។
អ្នកយកព័ត៌មាន AFP ម្នាក់និងសាក្សីបានឃើញរ៉ុក្កែតយ៉ាងតិចបីគ្រាប់បានបាញ់ទៅលើទឹកដីអុីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីព បន្ទាប់ពីការវាយប្រហារនោះ អុីស្រាអែលក៏បានវាយបកសងសឹកវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២ខែកុម្ភៈថា យោធាអុីស្រាអែលបានអះអាងថា ខ្លួនកំពុង “វាយប្រហារតំបន់ហ្គាហ្សាស្ទ្រីព” ៕ ដោយធីរីណា
...
រូបថត : TTXVN