ខេត្តកណ្ដាល៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:ជិះម៉ូតូឌុបគ្នាហើយរេចង្កូតទៅបុកបង្គោលរបងថ្មពេញមួយទំហឹងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣៥នាទី នៅលើកំណាត់ផ្លូវបេតុងស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សល់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាកHONDA MSX ពណ៌ ខ្មៅ ពាក់ផ្លាកលេខ(គ្មាន )និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ មាន ហៀង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ត កណ្តាល (របួសធ្ងន់) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកHONDA MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ(គ្មាន ) (អត់ពាក់មួកសុវត្ថិភាពនិងអត់កញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ សល់ សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិតាស្គរ ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរម្នាក់ ឈ្មោះ មាន ហៀង ភេទ ប្រុស អាយុ១៧ ឆ្នាំ មានទីទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ត កណ្តាល (របួសធ្ងន់) បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំសារិកាកែវទៅឃុំពាមឧកញ៉ាអុង ) ពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកនឹងបង្គោលរបងថ្មបណ្តាលឱ្យដួលហើយបាក់បង្គោលរបងថ្មចំនួន០១ដើម។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ រួចពិនិត្យវាស់វែង និងយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងដើម្បីចាត់ការតាមនីតិវិធី។ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្បតាមប្រពៃណី។
តាមការសន្តិដ្ឋានបឋម បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរខ្វះការប្រុងប្រយត្ន័៕ ដោយ៖ស្អាងជ័យ