ជំងឺរលាកសួតស្រួចស្រាវ (បង្កដោយមេរោគ)!

ចែករំលែក៖

ភ្នំពេញ ; ជំងឺរលាកសួត គឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយ:ផ្លូវដង្ហើម។ នេះជាបញ្ជាក់ពី ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital។

 វាចូលទៅបំផ្លាញសួតបង្កឱ្យរលាកសួត ឬសាយភាយមេរោគ ឬសារជាតិរបស់មេរោគទៅសរីរាង្គផ្សេងៗដែលធើ្វឲ្យសុខភាពមនុស្សចុះខ្សោយ ហត់ គ្រុនញាក់ភ្លាមៗ ឬរហូតដល់ស្លាប់។ តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាព ឬសម្រាកពេទ្យបានទាន់ពេលវេលា និងទទួលយកការព្យាបាលពីគ្រូពេទ្យតាមវេជ្ជបញ្ជា ថ្នាំប្រឆាំងមេរោគបានត្រឹមត្រូវ នោះជំងឺរលាកសួតនេះ គឺអាចព្យាបាលឲ្យជាសះស្បើយបាន។

១) រោគសញ្ញា៖

អ្នកដែលកើតជំងឺរលាកសួតមានអាការៈ

   – គ្រុនក្តៅ ញាក់ភ្លាមៗ (ស្រួចស្រាវ)

   – ឈឺក្នុងទ្រូង ដូចគេចាក់

   – ហត់ដង្ហក់ មានដង្ហើមញាប់

   – ក្អក ពុំមានស្លេស ឬមានស្លេស និងអាចមានក្លិន

   – វង្វេងស្មារតី (ករណីមនុស្សចាស់ខ្លាំងជាដើម)។

២) មូលហេតុ៖

មេរោគបង្កឲ្យមានជំងឺរលាកសួត គឺបាក់តេរីភាគច្រើនចូលតាមផ្លូវដង្ហើម។

៣) ការព្យាបាល៖

ជំងឺនេះព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយូទិច ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យច្បាស់លាស់ ក្រោយពីការពិនិត្យ ពិគ្រោះ សំដៅប្រសិទ្ធភាពសំលាប់បាក់តេរី និងដោយអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកសួត៖

   – ព្យាបាលនៅផ្ទះ: សំរាប់អ្នកជំងឺក្មេង ពុំមានសញ្ញាធ្ងន់ និងពុំមានជំងឺរ៉ាំរ៉ៃ។

   – ព្យាបាលសំរាកពេទ្យ: សំរាប់អ្នកជំងឺអាយុច្រើន ឬមានជំងឺរ៉ាំរ៉ៃ ឬមានសញ្ញាធ្ងន់ (ដង្ហើមញាប់ ចង្វាក់បេះដូងញាប់ វង្វេងជាដើម)។

   – ព្យាបាលសង្គ្រោះកម្រិតធ្ងន់: ខ្សោយផ្លូវដង្ហើមខ្លាំង (តម្រូវឲ្យមានប្រើម៉ាស៊ីនជំនួយដង្ហើម) ឬសម្ពាធឈាមទាបខ្លាំង (តម្រូវផ្តល់ថ្នាំជំនួយ)។

៤) ការការពារ៖

   – អនាម័យទូទៅ សម្អាតមាត់ធ្មេញ ដៃ និងក្អក ឬកណ្ដាស់ប្រើកន្សែងដៃខ្ទប់មាត់ច្រមុះ

   – ចាក់វ៉ាក់សាំងបេសេហេ្ស ចំពោះទារកទើបកើត

   – ចាក់វ៉ាក់សាំង ការពាររលាកសួត ឬចាក់វ៉ាក់សាំងការពារផ្តាសាយ ករណីអ្នកជំងឺមានជំងឺរ៉ាំរ៉ៃ ។

   – ថែរក្សាអនាម័យលំនៅដ្ឋាន មានខ្យល់អាកាសល្អ កាត់បន្ថយផ្សែងក្នុងផ្ទះ (ផ្សែងចំអិនអាហារ) ផ្សែងបារី និងផ្សែងក្រៅផ្ទះ។

«បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺរលាកសួតនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។» ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print