មនុស្ស​ស្លាប់​និងរបួស​ចំនួន​ ៩​នាក់​កើតឡើង​៥​លើក​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​៥​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ចំនួន​ ១​នាក់​(​ស្រី​)​ ។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៩​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៥​លើក​។ 

គួររម្លឹកថា​ កាលពីថ្ងៃទី​០១​ ខែកុម្ភៈ​ម្សិលមិញនេះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​៧​នាក់​(​ស្រី​២​នាក់​)​ របួសធ្ងន់​ចំនួន​៦​នាក់​(​ស្រី​២​នាក់​)​ និង​របួសស្រាល​ចំនួន​ ៣​នាក់​(​ស្រី​១​នាក់​)​ ។​​ ក្នុងនោះគ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៦​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​១២​លើក​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print