ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូស្ថិតនៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះ ៖
១-ឈ្មោះ អ៊ុយ ផានិត ភេទប្រុស មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាអ្នកបើកម៉ូតូក្រោយពីលួចបានយកទៅផ្លុងចោលនៅក្បែរស្ពានកោះពស់ សង្កាត់៣ ។ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២លើក លើកទី១ក្នុងឆ្មាំ២០១៧ រយះពេល២ឆ្នាំ០៦ខែ ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ និងលើកទី២ក្នុងឆ្នាំ២០២១ រយ:ពេល០១ឆ្នាំពីបទលួចម៉ូតូ (មិនរាងចាល) ។
២-ឈ្មោះ ឃួន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅម្តុំរ៉ាក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ចូលរួមលួច ។ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ ជាប់ពន្ធនាគារ១លើកក្នុងឆ្មាំ២០២២ រយៈពេល០៦ខែពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ ។
៣-ឈ្មោះ ផល្លា វិច្ឆិកា ហៅវុិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី១៥ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជនដៃដល់លួចម៉ូតូ ។
វត្ថុតាងចាប់យកបានរួមមានម៉ូតូSCOPY (ផលនៃអំពើលួច) ដាវ០២ដើម និងកាំបិតផ្គាក់០១ដើម ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ នៅព្រឹកថ្ងៃសុក្រទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការបន្ត ៕ ដោយ៖សហការី