អគ្គិសនីកម្ពុជា​ ដោយសារ​ការដ្ឋានរបស់កោះពេជ្រ ប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែក្រោមដី ដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ​៖ យោងតាម​សេចក្តីជូនដំណឹងរបស់​អគ្គិសនីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F8) មូលហេតុបណ្ដាលមកពីការដ្ឋានរបស់កោះពេជ្រ ប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ភ្លាមនោះ​ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

សូមជម្រាបជូនថា​ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F8) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

...

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print