រុស្ស៊ីត្រៀមធ្វើសមយុទ្ធជើងទឹករួមជាមួយអាហ្វ្រិកខាងត្បូងនិងចិន

ចែករំលែក៖

នៅក្នុងសមយុទ្ធនាពេលខាងមុខជាមួយកងទ័ពជើងទឹកនៃប្រទេសអាហ្រ្វិកខាងត្បូងនិងចិន រុស្ស៊ីនឹងរៀបចំព្រឹត្តិការណ៍ហ្វឹកហ្វឺនជាលើកដំបូងដើម្បីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង Tsirkon នៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ។

យោងតាមសារព័ត៌មមាន TASS ប្រភពស្និទ្ធនឹងឧស្សាហកម្មការពារជាតិរុស្ស៊ីបាននិយាយថា នាវាចម្បាំង Admiral Gorshkov ដែលស្ថិតក្នុងដំណើរហ្វឹកហ្វឺនរយៈពេលវែង នឹងធ្វើវគ្គហ្វឹកហ្វឺនស្តីពីការបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេង Tsirkon នៅក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយអាហ្វ្រិកខាងត្បូង និងចិន។
ប្រភពបាននិយាយថា “នៅក្នុងសមយុទ្ធនាពេលខាងមុខជាមួយកងទ័ពជើងទឹកនៃអាហ្រ្វិកខាងត្បូង និងចិន នឹងធ្វើខ្លឹមសារហ្វឹកហាត់ជាលើកដំបូងដើម្បីបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេង Tsirkon នៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ”។ កាំជ្រួចនេះនឹងបាញ់ដល់គោលដៅដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រ។
ក្រុមការងារដែលមាននាវាចម្បាំង Admiral Gorshkov និងនាវាដឹកប្រេងធុន Kama បានចេញដំណើរនៅថ្ងៃទី ៤ ខែមករា ក្រោមការបញ្ជារបស់ប្រធានក្រុមកងនាវាចរទី១ Oleg Gladky ដែលជាមេបញ្ជាការកងកាំជ្រួចនៃកងនាវាចរភាគខាងជើង៕ ដោយធីរីណា

...

រូប​ថត​ :TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print