ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យល្បាតក្នុងមូលដ្ឋានដើម្បីបង្រាបបទល្មើសផ្សេងៗក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូអត់ស្លាកលេខខណៈហៅសួនាំតែពួកគេជិះរត់និងប្លុងម៉ូតូចោលកាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅតាមណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅជាប់ព្រំប្រទល់ជាមួយសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២គ្រឿងនឹងមួយគ្រឿទៀតទុកនៅប៉ុស្តិ៍ភ្លើងឆេះរទេះ ដោយសង្ស័យជាមុខសញ្ញាប្លន់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះបាននិយាយថា មុនពេលកើតហេតុកម្លាំងចម្រុះបានល្បាតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីការពាបទល្មើសផ្សេងជូនប្រជាពលរដ្ឋខណៈកំពុងល្បាតក៏ឃើញជនសង្ស័យជិះម៉ូតូ២គ្រឿងម៉ាកស្មាស់រីវូមួយគ្រឿងនឹងម៉ាកនិចអត់ស្លាក់លេខមួយគ្រឿងហើយសមត្ថកិច្ចហៅសួរនាំស្រាប់តែជនសង្ស័យជិះម៉ូតគេចពីសមត្ថកិច្ចភ្លាមនោះសមត្ថកិច្ចជិះដេញស្រាប់តែជនសង្ស័យផ្ដួលម៉ូតូរត់ចោលម៉ូតូបាត់។ បន្ទាប់មកសមត្ថកិច្ចយកម៉ូតូមួយគ្រឿងម៉ាកស្មាស់ខាងលើយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ។
បន្ទាប់មកប្រហែលជាង២០នាទីក្រោយមកកម្លាំងដដែលបានល្បាតក្នុងបុរីសន្តិភាព២ដែលជាកន្លែងជក់នឹងចែកចាយគ្រឿងញៀនពេលសមត្ថកិច្ចកំពុងល្បាតឃើញជនសង្ស័ម្នាក់បានជិះម៉ូតូឌ្រីមសង សេ២០១៣ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1BW-1573 បានជិះរត់គេចពីសមត្ថកិច្ចដែរ ហើយរត់ចោលម៉ូតូបាត់ហើយសមត្ថកិច្ចឆែកនៅម្តុំកន្លែងកើតហេតុដែលជាកន្លែងបន្ទប់ជួលអត់មនុស្សនៅឃើញម៉ូតូម៉ាកគប់មួយគ្រឿងទៀតពាក់ស្លាកលេខ ធ ២៤០០ភព១ ទុកចោលហើយសមត្ថកិច្ចយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕
ដោយ៖ សុខាសែនជ័យ
...