ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមរាប់បា្រត្រនៅក្នុងពីធីបុណ្យគម្រប់ខួប១ឆ្នាំនៃមរណៈភាព សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖ «នៅព្រឹកថ្ងៃនេះ ខ្ញុំបានចូលរួមរាប់បា្រត្រនៅក្នុងពីធីបុណ្យគម្រប់ខួប១ឆ្នាំនៃមរណៈភាព សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះសម្តេចជាស៊ីម។
ទោះបីសម្តេចធម្មពោធិសាលបានលាចាកលោកទៅហើយក្តី គឺប្រជាពលរដ្ឋកម្ពុជា និងសមាជិកសមាជិការនៃគណបក្សប្រជាជនទាំងអស់ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ គឺចងចាំជានិច្ចនូវកិត្តិនាម និងវីរភាពក្លាហានតស៊ូរំដោះជាតិដែលសម្តេចបានបូជាដល់កម្ពុជា។
សូមផលបុណ្យ និងអំពើលល្អដែលសម្តេចធម្មពោធិសាលបានលះបង់ដើម្បីជាតិ បានជាកុសលដល់សម្តេចសោយសុខក្នុងឋានសុគតិភពកុំបីខានឡើយ» ៕
ដោយ៖ សុវណ្ណារ៉ា