លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលើកយកខ្លឹមសារសំខាន់ៗ ចំនួន ១០ចំណុច ដូចខាងក្រោម :

១- ផ្តល់រង្វាន់ដល់អ្នករំលោភច្បាប់ = ចាប់ពីពេលនេះតទៅមិនបាច់និយាយពីនីតិរដ្ឋទេ?

២- កម្មកររាប់លាននាក់គោរពច្បាប់ការងារ = ឯកម្មករមួយចំនួនតូច មិនព្រមគោរពច្បាប់ដោយមិនទទួលយកដំណោះស្រាយតាមផ្លូវច្បាប់ តើជាទង្វើអីទៅ?

៣- អតីតៈបក្សសាងគ្រោះជាតិបានសាងអំពើល្មើសច្បាប់ដោយខ្លួនឯង = ត្រូវទទួលខុសត្រូចំពោះមុខច្បាប់ដោយខ្លួនឯងដែរ?

៤- រាជរដ្ឋាភិបាលកម្ពុជាបើកចំហរឲ្យជនជាតិខ្មែរនៅក្រៅប្រទេសចូលមកក្នុងស្រុក = នរណាពាក់ព័ន្ធនឹងតុលាការមានសាលក្រមតុលាការគឺគិតតាមសាលក្រមតុលាការ?

៥- នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សប្រជាជនកម្ពុជាមានទុនកម្លាំងនយោបាយជាង៧៤% ចំណែកបក្សប្រឆាំងមានទុនតែត្រឹម១៨%ប៉ុណ្ណោៈ = ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សកម្មជនបក្សប្រឆាំងបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ធ្វើឲ្យកម្លាំងនយោបាយរបស់គណបក្សទេវតាកាន់តែកើនឡើង ថែមទៀត?

៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់មានកម្លាំងនយោបាយច្រើនទេនិងឈានទៅអស់ជាស្ថាពរ = មិនអាចធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជាព្រួយបារម្ភទេ?

៧- តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនគណបក្សប្រជាជនកម្ពុជាបង្កើតបានសមិទ្ធផលជាច្រើនថែមទៀត = ធ្វើឲ្យប្រជាជនទទួលបានមនុញ្ញផលយ៉ាងច្រើនក្នុងការកែប្រែជីវភាពរស់នៅដែលធ្វើឲ្យប្រជាជនមើលឃើញតួនាទីមិនអាចខ្វះបានក្នុងការដឹកនាំសង្គមកម្ពុជា?

៨- មានវត្តមានគណបក្សប្រជាជនកម្ពុជា = សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍នៅកម្ពុជាត្រូវបានធានា?

៩- ចរិតឆ្កែឆ្កួតរបស់អាឡុង = បន្តិចទៀតវានឹងបកទៅខាំមេវាជាមិនខាន?

១០- ទណ្ឌិតមេឧទ្ទាមក្រៅ ច្បាប់និងបក្សពួកមានបទពិសោធន៍ខាងចាញ់ជាង៣០ឆ្នាំហើយ = ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះក្រុមប្រឆាំងនឹងបានចាញ់ទៀត? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print