បញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន១២នាក់ករណីគ្រឿងញៀន ទៅសាលាដំបូងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី៣ កុម្ភៈ ២០២៣ ជនសង្ស័យប្រុស-ស្រីចំនួន១២នាក់ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថបញ្ជូនទៅសាលាដំបូងក្រោយការឃាត់ខ្លួនជាបន្ត បន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចកង ចក្រភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្តីទី និងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការឃាត់រថយន្តចំនួន២ ក្នុងនោះ ១គ្រឿង រថយន្តម៉ាកTUNDRA ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ២AC-១៩៧១ មួយគ្រឿងទៀតម៉ាកPRIUS ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង២B-៥៩៩៦ ។

កម្លាំងកងរាជអាវុធបាននាំយកទៅអង្គភាពដើម្បីធ្វើការឆែកឆេរនិងចាប់យកវត្ថុតាងជាក់ស្តែង នៅក្នុងរថយន្ត TUNDRAរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន៣កញ្ចប់តូចមានទម្ងន់ ០,៤៣៧ក្រាម និងម្សៅថ្នាំញៀនប្រភេទ ខេតាមីនចំនួន១ កញ្ចប់តូចទម្ងន់ ០,០៨៧ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿ.ងញៀនមួយចំនួននិងអាវុធខ្លី១ដើមម៉ាកLockបង់១, គ្រាប់១៥ គ្រាប់ ទើបឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះស្រី០៦នាក់។

...

ជនសង្ស័យទាំង១២នាក់ ជំនាញបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។ ក្រោយការស៊ើបអង្កេតនិងបញ្ចប់នីតិវិធក្នុងការស្រាវជ្រាវ នៅព្រឹកថ្ងៃទី៣កុម្ភៈ ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យប្រុសស្រីទាំង១២នាក់ ទៅអយ្យការអមសាលាដំបូងតាមនីតិវិធី៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print