ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសុក្រទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងតាមរយៈប្រព័ន្ធ WhatsApp ថា៖ គិតមកដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានផលិតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៩.១៣១នាក់។
ជាក់ស្ដែងយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ចាប់ពីឆ្នាំ២០១២ ក្រសួងមហាផ្ទៃបានចាប់ផ្តើមផលិតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឌីជីថល ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង។ គិតមកដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានផលិតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៩.១៣១នាក់ ក្នុងនោះអ្នកដែល មានអាយុពី១៨ឆ្នាំឡើង មានចំនួន ១១.០៩៧.៨៦៧នាក់។
យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។
ដើម្បីដោះស្រាយបញ្ហានេះក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធនាការជំរុញការផលិត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណអស់សុពលភាពទុតិយតា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយបានស្រង់យកទិន្នន័យអ្នកដែលមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បញ្ជូនទៅឃុំ សង្កាត់នៅទូទាំងប្រទេស ដើម្បីរៀបចំកម្មវិធី ប្រតិទិនក្នុងការអញ្ជើញប្រជាពលរដ្ឋ តាមភូមិ ឃុំ សង្កាត់ មកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរអគ្គនាយកដ្ឋាន ដើម្បីតាម ដានជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នេះជាប្រចាំថ្ងៃ គិតទាំងថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗទៀត។ ទន្ទឹមនោះបានរៀបចំក្រុមចល័តដើម្បីចុះផ្ទាល់ តាមខ្នងផ្ទះ តាមក្រសួង ស្ថាប័ន និងអង្គភាពនានា ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរទុតិយតាជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារផងដែរ។
លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃ២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦៧២១នាក់ ហេតុនេះចំនួននៅសល់ដែលត្រូវបន្ដិផ្ដល់ មានចំនួន ១១១០.៣៧៣នាក់ ទៀត។
បញ្ហាប្រឈមចម្បងបំផុតក្នុងកិច្ចដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺមានប្រជាពលរដ្ឋមួយចំនួនធ្វើចំណាកស្រុក ដែលមិនបានអញ្ជើញមកបំពេញបែបបទ។
មួយផ្នែកទៀតប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ យកទៅ ប្រើប្រាស់ខុសគោលដៅជាហេតុធ្វើឱ្យគ្មានសំណៅដើមសម្រាប់ផ្ទៀងផ្ទាត់ក្នុងការបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនបាន។
ក្រសួងមហាផ្ទៃនឹងបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាតាមគ្រប់ មធ្យោបាយទាំងអស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន តម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិនយោបាយរបស់ខ្លួន។ ក្នុងករណីដែលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាមិនឆ្លើយតបបានតាមសំណូទ័ពរ ក្រសួងមហាផ្ទៃនឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបំពេញ បែបបទក្នុងការផ្ដល់លិខិតបញ្ជាក់អត្តសញ្ញាណ (ឯ.អ)ជូនអ្នកដែលអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែររបស់ខ្លួនអស់សុពលភាព ឬក្រសួងមហាផ្ទៃ នឹងស្នើសុំរាជរដ្ឋាភិបាលដើម្បីពន្យា សុពលភាពអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដើម្បីប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរអស់សុពលភាព អាចយកទៅប្រើប្រាស់សម្រាប់តែគោលដៅ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ តែប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដ៏ទទូចសូមឱ្យប្រជាពលរដ្ឋដែលមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព សូមមេត្តារួសរាន់មកបំពេញបែបបទដើម្បីទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញ សិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខបានទេ។ ក្រសួងមហាផ្ទៃក៏សូមជម្រាបជូនប្រជាពលរដ្ឋដែលធ្វើ ចំណាកស្រុកហើយមកបំពេញការងារជាកម្មករកម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជ- ធានីភ្នំពេញ អាចអញ្ជើញមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយក- ដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ ឬនៅផ្សារអីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ សង្កាត់ ដែលជាលំនៅ ដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននោះទេ។
ក្នុងករណីសាធារណជនមានចម្ងល់ ឬសំណូមពរផ្សេងៗទាក់ទងការងារផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ សូមមេត្តាទាក់ទងមកកាន់ទូរស័ព្ទលេខ ១២៧១/០១៧ ៨៩៨ ៩១៥/ ០១២ ៣១៦ ៥១២/០៧៧ ៣៤៤ ៤៦៥៕ដោយ៖ស តារា