ច្រករបៀងជប់គគីរបើកចំហឲ្យនាំចូលប្រេង មកពីថៃដែលមន្រ្តីជំនាញបានឆ្លើយដាក់គ្នា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រេងគេចពន្ធពីថៃតាមច្រករបៀងជប់គគីរ ដែលគេសង្កេតឃើញប្រេងទាំងនោះត្រូវបានដឹកតាមរយៈ រថយន្តថៃធំៗដឹកចូលក្នុងដីកម្ពុជាយ៉ាង ហោចណាស់ក្នុងមួយខែៗការនាំចូលប្រេងសាំងមិនក្រោមពី២៥ទៅ២៧ស៊ីទែនសាំង ហើយចំពោះសកម្មភាពការនាំចូលប្រេងទាំងនោះមន្រ្តីជំនាញបានបណ្តាក់ឆ្លើយ ដាក់គ្នាដូចខ្យង ។

តាមឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ច្រករបៀងជប់គគីរ បានប្រាប់ថា សកម្មភាពរថយន្តដឹកប្រេងពីថៃមកកម្ពុជា តាមច្រករបៀងខាងលើ បានដំណើរការ ជាង៥ខែមកហើយ ដែលគេដឹកចូលស្តុកក្នុងស្ថានីយសាំងមួយកន្លែង ដែលស្ថិតនៅក្រោមជើងភ្នំក្បែរមាត់ច្រករបៀងជប់គគីរ មានស្លាក់យីហោតេឡា ហើយក៏ជាកន្លែងស្តុកសំរាប់ផ្ទេរដាក់រថយន្តដឹកបន្តទៅចែកចាយនៅបណ្តាលខេត្តនានាក្នុងប្រទេស កម្ពុជា ដែលទីតាំងស្ថានីយសាំងខាងលើ ស្ថិតនៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ជាក់ស្តែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង២រសៀល រថយន្តដឹងប្រេង របស់ថៃចំនួន២គ្រឿង ដែលបានដឹកចូលទីតាំងស្ថានីយសាំងតេឡាខាងលើ ហើយ មានរថយន្តជាគ្រឿងចតចាំផ្ទេរប្រេងសាំងដឹកបន្តពីរថយន្តថៃដឹកប្រេងសាំងនៅ ទីតាំងស្តុកខាងលើ ។

អ្នកសារព័ត៌មានយើង បានទំនាក់ទនង តាមទូរស័ព្ទទៅលោក ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ ដោយលោកបានប្រាប់ឱ្យអ្នកសារព័ត៌មានយើងទាក់សួរទៅខាងមន្រ្តីគយប្រចាំច្រករបៀងជប់គគីរ ។

ដោយពាក់ព័ន្ធនឹងបញ្ហានេះលោក ប៉ែន ស្រស់ជាមន្រ្តីគយចល័តបានឱ្យដឹងថា ខាងយកដ្ឋានគយ និងរដ្ឋាករមិនដឹងពី បញ្ហានេះទេ ដោយលោកបានបញ្ជាក់ថា ចំពោះប្រេងនាំចូលពីថៃមកតាមច្រករបៀងជប់គគីរ ស្ថិតនៅលើសាខាគយខេត្ត អាចទៅសួរលោក ខាន់ ផល្លា ។

ដោយឡែក លោក ខាន់ ផល្លា ជា អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្ត ឧត្តរមានជ័យ ទទួលបន្ទុកគយចល័ត ដោយលោកមិនបានបញ្ជាក់ឱ្យច្បាស់ថា ជាប្រេងនាំចូលពីថៃដោយស្របច្បាប់ ឬយ៉ាងណានោះទេ ។

ចំពោះទីតាំងស្ថានីយសាំងនិងជាកន្លែងស្តុកប្រេងសាំង ដែលនាំចូលពីថៃដឹកបន្ត ចែកចាយ ទៅបណ្តាលខេត្តផ្សេងៗ ដែលត្រូវបានសមត្ថកិច្ចលួចប្រាប់ថា ជាប្រេងនាំ ចូលអត់ពន្ធនិងបានយកទីតាំងស្លាកយីហោ ជាការបំភ័ណ្ឌភ្នែកប៉ុណ្ណោះ ព្រោះពុំមានការចែកចាយលក់លក់រាយនោះឡើយ ហើយកន្លងមករថយន្តថៃដឹកប្រេងសាំងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញក្នុងខេត្តធ្វើការចាប់ឃាត់រួចម្តងមកហើយ តាំងពីខែដំបូងដែលរថយន្តថៃចាប់ផ្តើមដឹកប្រេងសាំង មកកម្ពុជា ៕

abc (2)

abc (1)

abc

abc (3)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print