កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៣០៩នាក់ ត្រឡប់ មកកម្ពុជាវិញ ក្រោយបំពេញបេសកកម្មរបស់ UN រយៈពេល១ឆ្នាំនៅសាធារណរដ្ឋម៉ាលី ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៣០៩នាក់ ក្រោមឆត័អង្គការសហប្រជាជាតិ UN ដែលបានទៅបំពេញបេសកកម្ម រយៈ ពេល ១ឆ្នាំ នៅប្រទេសម៉ាលី បានវិលត្រ់ប់មកដល់កម្ពុជាវិញ ប្រកបដោយជោគជយ័កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទាំង៣០៩រូបនេះ មកពី កងវិស្វកម្មព្រលានយន្តហោះលេខ១៦៨ កងកំទេចគ្រាប់មិនផ្ទុះលេខ២១៣ នៅសាធារណរដ្ឋម៉ាលី និងវិស្វកម្ម ព្រលានយន្តហោះលេខ៩១៨ នៅសាធារណ រដ្ឋកូរ៉េខាងត្បូង បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ នាព្រឹកទី០៩ ខែមិថុនា ឆ្នាំ២០១៦ ។

ការត្រលប់មកមាតុភូមិ ខ្លួននាពេលនេះ បានប្រព្រឹត្ដទៅនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៦ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

នៅក្នុងពិធីទទួលមាតុភូមិនិវត្តន៏នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ ។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានចូលរួមសាទរចំពោះជោគជ័យ និងស្នាដៃរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលសម្រេចបានរយៈពេល០១ឆ្នាំ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើសមិទ្ធផលជាច្រើន ដែលកងម្លាំងរក្សាសន្តិភាពកម្ពុជា សម្រេចបានកន្លងមក ដើម្បីបុព្វហេតុសន្តិភាព មនុស្សធម៌ នៅលើលោក ដែលជាការឆ្លើយតបទៅ នឹងការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តថា នេះគឺជាភារកិច្ចដ៏មានកត្តិយស សម្រាប់ប្រជាជាតិ ដែលជាសក្ខីកម្មបញ្ជាក់ថា ប្រជាជនកម្ពុជាពិតជាមានសុខុដុមនីយកម្មជាតិ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងប្រទេសជាតិ។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអរគុណដល់អង្គការសហប្រជាជាតិ ដែលបានបង្វែរប្រាក់សំណងចំនួន៧៥០០០ ដុល្លារសហរដ្ឋអាមេរិក និងផ្តល់មេដាយជូនក្រុមគ្រួសារសព ព្រិន្ទបាលទោ ចាន់ សំគុណ ហើយគណៈកម្មាធិការជាតិ បានរៀបចំពិធីប្រគល់-ទទួល ជូនដល់គ្រួសារសពផ្ទាល់ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ។. ជាការលើកទឹកចិត្ត ដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្ស រិយយស ជូនដល់កងកម្លាំងគ្រប់រូបផងដែរ ៕

image_3

image_2

image_1

image

image_4

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print