ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៧​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​១៧​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៧​នាក់​ រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​មនុស្ស​​ ៩​នាក់​(​ស្រី​ ១​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៣​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​ ៥​នាក់​ ។​

...

ដោយ​ឡែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ រួម​មាន៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ១២២,២២​ក្រាម​ និង​២៧​កញ្ចប់​តូច​ ។​

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​ ៨​អង្គភាព​ ដូចខាងក្រោម​៖
១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៩,៩២​ក្រាម​។​
២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​។​
៣​ /​ កំពង់ឆ្នាំង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​
៤​ /​ កណ្តាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២៥​កញ្ចប់​តូច​។​
៥​ /​ កោះកុង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១២០,៥៨​ក្រាម​។​
៦​ /​ ព្រៃវែង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។​
៧​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៤៧​ក្រាម​។​
៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print