អាហ្វហ្គានិស្ថាន៖ ខ្មាន់កាំភ្លើងស្ទាក់រថយន្តក្រុងចាប់អ្នកដំណើជិត​៥០នាក់

ចែករំលែក៖

នៅថ្ងៃទី៨ ខែមិថុនា ក្រុមឧទ្ទាមប្រដាប់អាវុធបានស្ទាក់រថយន្តក្រុង១គ្រឿងធ្វើដំណើរនៅក្នុងខេត្ត ​Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានិស្ថាន ហើយចាប់ខ្លួនអ្នកដំណើរជាច្រើននៅទីនោះ។

មន្ត្រីសន្តិសុខអាហ្វហ្គានិស្ថានបានបញ្ចាក់ថា ក្រុមឧទ្ទាមបានចាប់ខ្លួនមនុស្ស ៤៧នាក់ហើយបញ្ចូនទៅកាន់ភូមិមួយនៅក្បែនោះ។ ក្នុងចំនោមមនុស្សទាំងអស់មាន​៣នាក់បានរត់គេចខ្លួនបាត់។

លោក​ Shir Aziz Kamawal មន្ត្រីប៉ូលិសបានបញ្ចាក់ថា តំបន់ ​808 Spin Zaar  បានឲ្យដឹងថា កម្លាំងសន្តិសុខបានទៅកាន់កម្លែងកើតហេតុដើម្បីជួយរំដោះអ្នកដំណើរទាំងអស់នោះ ។ មកទល់ពេលនេះមិនទាន់មាន​ក្រុមណាមួយនៅក្នុងប្រទេសអាហ្វហ្គានិស្ថានសារភាពជាសកម្មភាពរបស់ខ្លួននៅឡើយ ។

កាលពីខែឧសភាកន្លងមកក៏មានការវាយប្រហារចាប់ចំណាប់ខ្មាំងស្ថិតនៅក្នុងខេត្ត Kunduz បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print