នៅថ្ងៃទី៨ ខែមិថុនា ក្រុមឧទ្ទាមប្រដាប់អាវុធបានស្ទាក់រថយន្តក្រុង១គ្រឿងធ្វើដំណើរនៅក្នុងខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានិស្ថាន ហើយចាប់ខ្លួនអ្នកដំណើរជាច្រើននៅទីនោះ។
មន្ត្រីសន្តិសុខអាហ្វហ្គានិស្ថានបានបញ្ចាក់ថា ក្រុមឧទ្ទាមបានចាប់ខ្លួនមនុស្ស ៤៧នាក់ហើយបញ្ចូនទៅកាន់ភូមិមួយនៅក្បែនោះ។ ក្នុងចំនោមមនុស្សទាំងអស់មាន៣នាក់បានរត់គេចខ្លួនបាត់។
លោក Shir Aziz Kamawal មន្ត្រីប៉ូលិសបានបញ្ចាក់ថា តំបន់ 808 Spin Zaar បានឲ្យដឹងថា កម្លាំងសន្តិសុខបានទៅកាន់កម្លែងកើតហេតុដើម្បីជួយរំដោះអ្នកដំណើរទាំងអស់នោះ ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយនៅក្នុងប្រទេសអាហ្វហ្គានិស្ថានសារភាពជាសកម្មភាពរបស់ខ្លួននៅឡើយ ។
កាលពីខែឧសភាកន្លងមកក៏មានការវាយប្រហារចាប់ចំណាប់ខ្មាំងស្ថិតនៅក្នុងខេត្ត Kunduz បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់៕
ប្រែសម្រួល៖ សាធី
...