ទិដ្ឋភាពទូទៅនៃការរញ្ជួយដីស្មើនឹងគ្រាប់បែកបរមាណូចំនួន៣២គ្រាប់នៅក្នុងប្រទេសទួរគី និងស៊ីរី

ចែករំលែក៖

ការរញ្ជួយដីដ៏ខ្លាំង និងការរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅក្នុងប្រទេសទួរគី និងស៊ីរី បានបង្កការខូចខាតយ៉ាងខ្លាំងដល់មនុស្ស និងទ្រព្យសម្បត្តិសម្រាប់ប្រទេសទាំងពីរ។ កងកម្លាំងនៃប្រទេសទាំងពីរកំពុងប្រជែងគ្នានឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ។

ការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័របានវាយប្រហារនៅម៉ោង 4 និង17 នាទីព្រឹកក្នុងជម្រៅប្រហែល១៨ គីឡូម៉ែត្រនៅជិតទីក្រុង Gaziantep របស់ប្រទេសទួរគីដែលមានចម្ងាយប្រហែល ៦0 គីឡូម៉ែត្រពីព្រំដែនស៊ីរី។ ចំនួនអ្នកបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ដែលរងការដួលរលំ។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជិត ៧.៩០០នាក់ហើយ។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា កុមាររាប់ពាន់នាក់អាចត្រូវបានសម្លាប់។ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងខេត្តចំនួន១០ ។
នេះត្រូវបានគេចាត់ទុកថាជាការរញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេលជិតមួយសតវត្សក្នុងតំបន់នេះ។ នាយកវិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន លោក Renato Solidum បានប្រាប់កាសែត New York Times ថា ថាមពលដែលបញ្ចេញដោយការរញ្ជួយដីនៅតំបន់ព្រំដែនរវាងទួរគី នឹងស៊ីរី គឺស្មើនឹងគ្រាប់បែកបរមាណូចំនួន៣២គ្រាប់ ត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុនកាលពី 80 ឆ្នាំមុន។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន និងគ្រោះមហន្តរាយរបស់ប្រទេសទួរគី ការរញ្ជួយដីបានបណ្តាលឱ្យអគារជាង 5.600 បាក់រលំ និងមនុស្សសរុបចំនួន 14.720 នាក់រងរបួស៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print