ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារជម្រាបជូនលោក តាយ ច័ន្ទតារា អគ្គនាយក សណ្ឋាគារផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា ថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បាន អញ្ជើញអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ ប៉ុន្តែលោកអគ្គនាយកមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។
ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូម អញ្ជើញលោកអគ្គនាយក មកសាខាពន្ធដារខណ្ឌទួលគោក ផ្ទះលេខ ២៤ ផ្លូវលេខ ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨០ ៩៨១ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុង ទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណី ! មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ៕
ដោយ : សិលា