ក្រសួងអប់រំឯកភាពគោលការណ៍ផ្លាស់ប្តូរកន្លែងបម្រើការងារបុគ្គលិកអប់រំឆ្លងរាជធានីខេត្តតាមសហព័ទ្ធជាមន្ត្រីរាជការតាមគោលការណ៍ច្បាប់

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូន បុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំផ្លាស់ប្តូរទីកន្លែង បម្រើការងារឆ្លងរាជធានី ខេត្ត មេត្តាជ្រាបថា៖ ក្រសួងបានប្រជុំផ្ទៃក្នុងកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង បានសម្រេចជាគោលការណ៍ពាក់ព័ន្ធសំណើផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ ដូចខាងក្រោម៖

១-ឯកភាពជាគោលការណ៍ឱ្យមានការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ (ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការ ក្នុងឆ្នាំ ២០២២ ស្របតាមគោលការណ៍ច្បាប់។
២. ចំពោះការផ្លាស់ចូលអង្គភាពថ្នាក់កណ្ដាល ស្នើសុំប្រធានអង្គភាពបញ្ជាក់អំពីភារកិច្ច ដែលត្រូវប្រគល់ជូន និងស្របតាមបេសកកម្មរបស់អង្គភាព ដោយពិនិត្យលើគុណវុឌ្ឍរបស់សាមីជន និង បំណែងចែកភារកិច្ចក្នុងអង្គភាព។

៣. ចំពោះការផ្លាស់ចូលរាជធានីភ្នំពេញ ត្រូវអនុញ្ញាតឱ្យទៅកន្លែងដែលខ្វះគ្រូ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបញ្ជាក់ថា បុគ្គលិកអប់រំត្រូវបានពង្រាយទៅកន្លែងដែលខ្វះ និងមានការយល់ព្រមទទួលពីនាយកសាលាសាមី ។
៤. ចំពោះការផ្លាស់ចូលខេត្តនានា ត្រូវមានរបាយការណ៍បញ្ជាក់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តថា ត្រូវបានពង្រាយទៅកន្លែងខ្វះគ្រូ ៥. ក្រសួងនឹងបន្តកែលម្អលក្ខខណ្ឌនៃការផ្ទេរបុគ្គលិកអប់រំ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម បុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំ និងអង្គភាពពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងមានចំណាត់ការបន្ត តាមការគួរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print