លោក លី​ សាម៉េត និងលោក អ៊ូច ភា ជួបសំណេះ សំណាលជាមួយសមាជិកគណបក្សនានាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​នៅស្រុក​ត្រាំកក់​

ចែករំលែក៖

ខេត្តតាកែវ​ ៖ នាព្រឹកថ្ងៃ​ សៅរ៍​ ៦រោច​ ខែមាឃ​ ឆ្នាំខាលចត្វាស័ក​ ព.ស២៥៦៦​ ត្រូវ​នឹងថ្ងៃទី​ ១១​ ខែកុម្ភៈ​ ឆ្នាំ ២០២៣​នេះលោកបណ្ឌិត​ លី​ សាម៉េត​ ទីប្រឹក្សា​សម្ដេច​តេជោ​ ហ៊ុនសែនប្រធានគណបក្សប្រជាជន,លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រម ទាំងថ្នាក់ដឹកនាំ ជាច្រើនរូបបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់​ ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអ៊ូច ភា ប្រធានគណះកម្មាធិការគណបក្ស ខេត្តតាកែវ បានថ្លែងអំណរសាទរចំពោះបងប្អូនសមាជិក សមាជិកា អតីតគណបក្សនានាទាំងអស់ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជា ជនកម្ពុជា ដោយស្មោះស្ម័គ្រ និងស្របតាមលក្ខន្តិកៈរបស់បក្ស ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាគាំទ្របេក្ខភាពលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគតផងដែរ ។

...

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីនាឱកាសនោះលោកបណ្ឌិត​ លី​ សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ដថា លោកពិតជាសប្បាយចិត្ត នៅពេលដែល បានជួបបងប្អូនទាំងអស់ គ្នានៅពេលនេះ។ នៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ា ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរើស អើង ហើយគណបក្សប្រជាជនកម្ពុជា បើកទ្វាចំហជានិច្ចក្នុងការទទួល ដោយកក់ក្តៅបំផុត ហើយលោកក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូន ក្នុងឱកាសនោះផងដែរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print