ខេត្តរតនគិរី៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន ០៤នាក់ សហការជាមួយជំនាញគយនិងរដ្ឋាករសាខាខេត្តរតនគិរី បានធ្វើការឃាត់រថយន្តចំនួន ៣គ្រឿង ដោយសង្ស័យថាគ្មានបង្កាន់ដៃពន្ធនាំចូល មានដូចខាងក្រោម ៖
១.រថយន្តម៉ាក TOYOTA Camry ពណ៌ប្រផេះ ផលិតឆ្នាំ2007 (គ្មានស្លាកលេខ) លេខតួ 4T1BE46K47U160956 នៅវេលាម៉ោង១០:៤៥នាទី ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង (ចតនៅមុខផ្ទះ) ។
២.រថយន្តម៉ាក TOYOTA Camry ពណ៌ស ផលិតឆ្នាំ2009 (គ្មានស្លាកលេខ) លេខតួ4T4BE46K69R084892 វេលាម៉ោង១២:៣០នាទី ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង (ចតនៅមុខផ្ទះ)។
៣.រថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ខ្មៅ ផលិតឆ្នាំ2000 (គ្មានស្លាកលេខ) នៅកន្លែងបាញ់ថ្នាំពណ៌រថយន្ដ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី ជាបណ្ដោះអាសន្ន៕