ភ្នំពេញ : អបអរសាទរកីឡាករ ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់ IPCC Kun Khmer World Championship ដោយផ្តួលកីឡាករ Thiado ក្នុងទឹកទីប្រាំ។ នេះជាការលើកឡើង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, អ្នកលេងពូថៅពិឃាត ធឿន ធារ៉ា ពេលនេះកំពុងកក្រើកហើយក្រោយផ្ដួលគូប្រកួត ជនជាតិប្រេស៊ីល បានសម្រេច ។ អរគុណ Kun Khmer original of cambodia 🇰🇭។
អ្នកលេងពូថៅពិឃាត ធឿន ធារ៉ា បន្ទាប់ពីទទួលជ័យជំនះលើគូប្រកួត គេឈ្មោះរបស់កីឡាករប្រដាល់ក្បាច់គុនខ្មែររូបនេះ ទទួលបានការស្វាគមន៍ អបអរសាទរពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក្នុងនោះក៏អ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅការប្រទេស ក៏បង្ហាញនូវស្នាមញញឹមសម្រាប់ការគាំទ្រកីឡាករប្រតិកម្ពុជា ដោយពួកគេបានសរសេរយ៉ាងដូច្នេះថា, (កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុជាពីរទសវត្សរ៍មុន) … (ខ្មែរអាចធ្វើបាន ខ្មែរលើកស្ទួយវិស័យកីឡា) … សូមគាំទ្រក្បាច់គុនខ្មែរ ។
អ្នកលេងពូថៅពិឃាត ធឿន ធារ៉ា បានយកជ័យជំនះលើដៃគូប្រកួត នៅលើសង្បៀនខេត្តស្វាយរៀង ថែមទាំងទទួលបាននូវការឧបត្ថម្ភពីសប្បុរសជន ក្រុមហ៊ុនឯកជន យ៉ាងច្រើនផងដែរនៅទឹកចិត្ត កីឡាករប្រដាល់កម្ពុជា ដែលមានការព្យាយាមតស៊ូ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីលើកកិត្យានុភាពនៃប្រទេសជាតិ ៕
ដោយ : សិលា