ខេត្តស្វាយរៀង៖ ព្រះគ្រូរតន:សីលោ អ៊ុកឬទ្ធី ចៅអធិការវត្តក្រញូង ព្រះសង្ឃលោកអាចារ្យគណកម្មការព្រមទាំងពុទ្ធបរិស័ទ មណ្ឌលវិបស្សនាធុរៈ វត្តក្រញូង បានមូលមតិគ្នាជាឯកច្ឆ័នផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់ មហាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យកសាងកុដិបន្ត ដែលកំពុង សាងសង់សព្វថ្ងៃ ហើយមានការខ្វះខាតបច្ច័យសម្រាប់កសាង។
ការវេរចង្ហាន់បិណ្ឌបាត្រ និងផ្កាប្រាក់មហាសាមគ្គីប្រគេនដល់ព្រះសង្ឃពហូទេវាដា ឆ្លងធ្វើឡើងនៅព្រឹកថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៣ស្ថិតនៅវត្តក្រញូងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែកដោយមានការចូលរួមពីសំណាក់លោកស៊ូម៉ុល អភិបាលស្រុករមាសហែក លោកតំណាងអភិបាលស្រុករំដួល លោកលោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកានិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តក្រញូងយ៉ាងច្រើនកុះករផងដែរ ។
ព្រះគ្រូរតន:សីលោ អ៊ុកឬទ្ធី ចៅអធិការវត្តក្រញូង បានមានថេរដីកាថា ការផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ឡើងដោយមានការចូលរួមព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តគឺ
ដើម្បីប្រមូលបច្ច័យកសាងកុដិបន្ត ដែលមានបណ្តោយ ៦០ម៉ែត្រ និងទទឹង ១១ម៉ែត្រដែលកំពុង សាងសង់សព្វថ្ងៃ ហើយមានការខ្វះខាតបច្ច័យសម្រាប់កសាងនាថ្ងៃនេះ
ទៅយ៉ាងរលូនដោយព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ជាចុងបញ្ចប់ព្រះគ្រូរតន:សីលោ អ៊ុកឬទ្ធី ចៅអធិការវត្តក្រញូង សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖សុថាន