លោក សុខ ឥសាន ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលើកពីវិទ្យុ និងពួកប្រតិកិរិយាអស់ក្បាច់លោតហើយ និងបញ្ជាក់ ចំនួន ១០ចំណុចសំខាន់ៗដូចខាងក្រោម :

១- វិទ្យុ និងពួកប្រតិកិរិយាអស់ក្បាច់លោតហើយ = បែរជាប្រឌិតរឿងអាស្រូវឯកជន របស់គេមកផ្សាយបង្កាច់បង្ខូចកេរ្ត៍ឈ្មោះគេទៅវិញ?
២- ការប្រឌិតរឿងអាស្រូវបង្កាច់បង្ខូចឈ្មោះគេ = មិនទទួលបានការគាំទ្រទេ?
៣- ជាធម្មតា នៅពេលឆ្កែខាំមនុស្ស មិនដែលយកមាត់ទៅខាំឆ្កែ វិញទេ = ក៏ដូចជាអ្នកនយោបាយ ចាញ់ឡុងចុង គេមិនដែលយកមាត់ទៅតបតវិញទេ ព្រោះសំដីវាគ្មានតម្លៃ?
៤- ពួកដែលអះអាងខ្លួនថាជាអ្នកប្រជាធិតេយ្យ តាមពាក្យសំដីនិងសកម្មភាពជាក់ស្តែង = គឺជាពួកអនាធិបតេយ្យបំផ្លាញសណ្តាប់ធ្នាប់ សាធារណៈសង្គម និងបំផ្លាញសីលធម៌សង្គម?
៥- ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃ២៣ ខែកក្កដា ២០២៣ = សមាជិកសមាជិកាសកម្មជនបក្សភ្លើងទៀនរាប់រយ និងពាន់នាក់មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជារៀងរាល់ថ្ងៃ។ បើតែយ៉ាងនេះភ្លើងទៀន នឹងរលត់មិនខាន?
៦- សារនយោបាយ របស់ភ្លើងទៀនគឺជាទ្រឹស្តី = ដែលមិនសង្ឃឹមថានឹងបានឈ្នះឆ្នោត?
៧- គោលនយោបាយដែលមិនផ្សារភ្ជាប់ នឹងការជាក់ស្តែងមិនអាចអនុវត្តបានទេ = គឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ?
៨- ការតម្លើងប្រាក់ឈ្នួលកម្មករនិយោជិត៣០០$/ ខែ = គឺជាការបោកកម្មករសុទ្ធ?
៩- ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាល្លឺម៉ង់នៅកម្ពុជា = គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ?
១០- អាសេង រតនៈ គឺជាសមាជិកយួនសេរីធ្វើការនៅទូរទស្សន៍មនសិការរបស់ក្រុមឧទ្ទាមក្រៅច្បាប់ = ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលជានយោបាយរបស់ពួកអា កុក ស ទោះបីអា កុក ស បានងាប់បាត់ទៅហើយក៏ដោយ? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print