មន្រ្តី​នគរបាល​ជំនាញ​ខេត្ត​ព្រះសីហនុ​ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក​ ដល់សិស្សានុសិស្ស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន​ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣​ បានសហការគ្នាចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក​ និងសុវត្ថិភាពក្នុងការបេីកបរ​ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព​ឆ្នាំ២០២៣​​​ ដល់សិស្សានុសិស្ស​ និងបានបិតលិខិតបណ្ណ័ផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុង​ពិធីនេះដែរ​ បានធ្វេីឡេីងនៅសាលា​អនុវិទ្យាល័យ សម្តេចឪ​ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ឯក គីម​ សុង នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក លោកនាយកសាលា និងសិស្សានុសិស្ស ចំនួន៦០នាក់។

...

ជាមួយគ្នានោះ​ នៅព្រឹកថ្ងៃដដែល​នេះ​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ៕ ដោយ៖ស​ហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print