ខេត្តព្រះសីហនុ ៖ កាលពីម៉ោង៧ព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពរាយការណ៍ថា មុនពេលកើតហេតុ រថយន្ដ១ គ្រឿងម៉ាករ៉េវ់ូ (REVO) បានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ។ លុះមកដល់ចំណុចខាងលើ រថយន្ដបានជែង ខណៈនោះ មានម៉ូតូ ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-9432 ដែលមានទិស ដៅផ្ទុយគ្នា បានបុកចំពីមុខ រួចបន្ដទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-5808 ដែលមានទិសដៅផ្ទុយគ្នាចំពីមុខតែម្ដង បណ្តាលឱ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់និងអ្នកបើកបរម៉ូតូម្នាក់ទៀតបានរងរបួស ។
ភាគីខាងរថយន្ដ១គ្រឿងម៉ាករ៉េវ៉ូ (REVO) ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AY-2856 បើកបរដោយឈ្មោះ លឹម សុខជា ភេទប្រុស អាយុ37ឆ្នាំ មុខរបរអង្គរក្ស មានស្រុកកំណើតភូមិទ្វីខាងជើង ឃុំអណ្តូងខ្មែរ ស្រុកកំពត ខេត្តកំពត ។ ចំណែកខាងភាគីទាំង២គ្រឿង ក្នុងនោះម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-9432 បើកបរដោយឈ្មោះ ជិន វណ្ណនីន ភេទប្រុស អាយុ២៥ឆ្នាំ មានទី លំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសមធ្យម) និងម៉ូតូ១គ្រឿងទៀតម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-5808 បើកបរដោយឈ្មោះ ស៊ន សេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃរំពក ស្រុកគិរីវង្ស ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
សាកសពជនរងគ្រោះម្នាក់កំពុងស្រាវជ្រាវស្វែងរកសាច់ ញាតិឱ្យមកទទួលយកធ្វើបុណ្យតាមប្រពៃណីរីឯវត្ថុតាង (រថយន្ដនិងម៉ូតូ)បានយកមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដាះអាសន្ន។ អ្នកបើកររថយន្ដឃាត់ខ្លួនយកមកសួរនាំ និងបន្ដនិតិវិធីនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ដោយ៖ សូរិយា