រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​៖​ សារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប គឺផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល ដើម្បីបង្កើនប្រាក់ចំណេញ៩

ចែករំលែក៖

ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចអំពីសារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។

ការថ្លែងបែបនេះ​របស់​លោក​រដ្ឋមន្រ្តី​នាឱកាស​លោក និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាននិងកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី​ បានលើកឡើងអំពីការជំរុញផលិតកម្មដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡា សម្រាប់បូមទឹកនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទាប ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាកសិករ។

លោករដ្ឋមន្ដ្រី​ ក៏បានលើកឡើងផងដែរអំពីយន្តការផ្សេងៗដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច ដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការកន្លងមករវាង ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់មូលនិធិពី ADB ក្នុងគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមាន Investment Project ចំនួន ៥គម្រោង និង Pipeline Project ចំនួន ៥គម្រោង ហើយគម្រោងទើបបានបញ្ចប់រួមមាន Investment Project ចំនួន ៤គម្រោង និង Technical Assistance ចំនួន ១០គម្រោង។

...

ចំណែកកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ADB-GMS លើវិស័យកសិកម្ម មានគម្រោងជំនួយបច្ចេកទេសរបស់ ADB ចំនួន ៤ក្នុងនោះគម្រោង ៣បានបញ្ចប់នៅឆ្នាំ២០១៦ ហើយ ADB បាននិងកំពុងផ្តល់ជំនួយបច្ចេកទេស ដើម្បីអនុវត្តកម្មវិធី SAFSP ក្នុងគោលបំណងគាំទ្រដល់ការអនុវត្ត “Strategy for promoting safe and environmental friendly agro-based value chain in the GMS” ចាប់ផ្តើមពី ២០២០ ដល់ ២០២៥ ដែលអនុវត្តដោយក្រុមហ៊ុន Landell Mills Ltd. សហការជាមួយក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសសមាជិក GMS៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print