លោក Frank Lampard, Steven Gerrard និង Wayne Rooney ចាប់អារម្មណ៍នឹងការងារជាគ្រូបង្វឹកក្លិប Southampton

ចែករំលែក៖

ក្លិប Southampton បានចាប់ផ្តើមស្វែងរកអ្នកចាត់ការថ្មីដើម្បីជំនួសលោក Nathan Jones ហើយមិនខ្វះបេក្ខជនដែលចាប់អារម្មណ៍នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

ក្លិបបានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា ពួកគេបានចែកផ្លូវជាមួយលោក Jones បន្ទាប់ពីទទួលបានជ័យជម្នះមួយលើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៩លើក។ ឥឡូវនេះក្រុមបាតតារាងមួយនេះ និងចាញ់៤ពិន្ទុលើតំបន់សុវត្ថិភាព។ ក្រុមSouthampton កំពុងស្វែងរកចៅហ្វាយថ្មី ហើយអ្នកគ្រប់គ្រងមួយចំនួនបានចាប់អារម្មណ៍ការងារនេះរួចហើយ។

លោក Frank Lampard និងលោក Steven Gerrard ដែលត្រូវបានបណ្តេញចេញដោយក្លិប Everton និង Aston Villa កាលពីដើមរដូវកាលនេះបានចាប់អារម្មណ៍ក្នុងការទទួលយកការងារនេះ។ អ្នកចាត់ការទូទៅរបស់ក្លិប DC United លោក Wayne Rooney ក៏ចង់បានតួនាទីនេះដែរ ហើយភ្នាក់ងាររៀងៗខ្លួនបានទាក់ទងមកក្លិប Southampton ផងដែរ។

វីរបុរសក្រុម Liverpool លោក Gerrard ក៏ជាបេក្ខភាពដើម្បីបំពេញកន្លែងទំនេរនៅ Leeds United ដែលបានចាកចេញជាមួយលោក Jesse Marsch ហើយបុរសជនជាតិអាមេរិករូបនេះគឺជាអ្នកផ្សេងទៀតដែលកំពុងពិចារណានៅ St Mary’s វាត្រូវបានគេជឿថា Southampton បានកោតសរសើរចំពោះរបៀបដែលគាត់បានរក្សាក្រុម Leeds បានបន្តនៅលីកកំពូលអង់គ្លេសកាលពីរដូវកាលមុន។

 អតីតគ្រូបង្វឹក Aston Villa និង Brentford លោក Dean Smith ក៏ត្រូវបានគេជឿថា មានចំណាប់អារម្មណ៍ផងដែរ ទោះបីជាSouthampton អាចស្វែងរកការតែងតាំងពីខាងក្នុងក៏ដោយ។ គ្រូបង្វឹកក្រុមទី១ Ruben Selles ដែលត្រូវបានតែងតាំងជាបណ្ដោះអាសន្នត្រូវបានវាយតម្លៃខ្ពស់ដោយក្លិប Southampton ហើយអាចត្រូវបានផ្តល់ឱកាសដើម្បីបង្ហាញខ្លួនឯងនៅក្នុងការងារកំពូល។

 អ្នកគ្រប់គ្រងផ្សេងទៀតដែលត្រូវបានកោតសរសើរដោយ Southampton គឺអតីតអ្នកចាត់ការក្រុម River Plate លោកMarcelo Gallardo និងអតីតគ្រូបង្វឹក Bayer Leverkusen លោក Gerardo Seoane ប៉ុន្តែប្រភពបានឲ្យដឹងថា អ្នកទាំង២មានចំណាប់អារម្មណ៍តិចតួចក្នុងការចូលកាន់តំណែងនៅពេលនេះ (រូបភាព 90min.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print