ភ្នំពេញ ៖ យោងតាម អធិការដ្ឋាននគរបាលខណ្ឌចំការមន សូមគោរពរាយការណ៏ជូនទៅលើផេក Facebook មាន ឈ្មោះ Csndaily ដែលបានសរសេរថា អធិការរងខណ្ឌចំការមន២រូបដាក់សំណើរអោយអធិការ ផ្លាស់ប្តូរមេប៉ុស្តិ៍ចាស់វស្សា ចេញហើយលើកដាក់ បក្ខពួកខ្លួន ដែលជាជើងថ្មី នោះឡើយ។
អធិការដ្ឋាន បានធ្វើការកោះអញ្ជើញអធិការរងទាំង២១រូប ប្រជុំពិគ្រោះយោបល់ហើយក្រោមការដឹកនាំពីលោកស្នងការរងដឹកនាំខណ្ឌចំការមន ទៀត ហើយបានឯកភាពទាំង អស់ទៅលើការដោះដូរដោយពុំមានបាតុភាព អ្វីនោះទេទៅលើខ្លឹមសារ ដោយដោះដូរបទពិសោធន៍ ការងារធម្មតា ហើយមន្ត្រីទាំងពីរដែលដោះដូរនោះមិនមែនមន្ត្រីនគរបាលថ្មីនោះឡើយ គឺ ជានាយផ្នែកទាំងពីរនាក់ ហើយម្នាក់ៗ ចូលបំរើជាមន្ត្រីនគរបាលជាតិអស់រយៈពេល១២ឆ្នាំ ម្នាក់ទៀត រយៈពេល១៤ឆ្នាំ គឺឆ្នាំ២០១១ ម្នាក់ ២០០៩ គិតមកដល់ពេលនេះម្នាក់ៗជាង១០ឆ្នាំហើយ មិនមែនមន្រ្តីថ្មីនោះឡើយ មិនដូច ក្នុងបណ្តាញសង្គមចុះផ្សាយនោះឡើយ។
តាមប្រភព ព័ត៌មាន បានបង្ហើបអោយដឹងថា នាយផ្នែក ទាំងពីរនាក់ ខាងលើ មានតួនាទី នៅផ្នែកអក្សរសម្ងាត់ ហើយពេលខ្លះ ក៏ចុះជួយសម្រួលចរាចរ ជួយដល់កំលាំងសណ្តាប់ធ្នាប់ នៅពេលដែលខ្វះខាតកំលាំង។
សូមបញ្ចាក់ផងដែរថា ទោះបីជាយ៉ាងណាក៏ដោយ មហាជន ក៏សូមសំណូមពរ ដល់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ មុននឹងមានការផ្លាស់ប្តូរ មុខដំណែងណាមួយ សូមកុំអោយកើតមាននូវបាតុភាព ខ្សែ ទុយោ បក្ខពួក គួរតែមើលពីគុណភាពការងារ ចំណោះដឹង ក្នុងការដឹកនាំ ជាគោល ដើម្បីអោយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទទួលបានភាពកក់ក្តៅ ពីអាជ្ញាធរ ដែលជាអ្នកគ្រប់គ្រងក្នុងដែនដីខ្លួន៕ដោយ៖ ជីណា